ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក រងការចោទប្រកាន់ថា បានត្រូវរ៉ូវគ្នាជាមួយមន្ត្រីម្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយយកអាជ្ញាប័ណ្ណនាំចូលផលិតផលជលផលពីប្រទេសវៀតណាមទៅលក់ឱ្យក្រុមឈ្មួញខុសច្បាប់បន្លំការបង់ពន្ធ
បន្ទាប់ពីបែកធ្លាយព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក ដែលរងការចោទប្រកាន់ថា បានធ្វើផ្ទុយពីគោលការណ៍អនុញ្ញាតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក នៅពេលនេះគេសង្កេតឃើញថាក្រុមហ៊ុនមួយនេះ នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងគឃ្លើនដោយមិនខ្វល់ពីអ្វីទាំងអស់។
ប្រភពបានបន្តទៀតថា ក្រុមហ៊ុននេះ រងការចោទប្រកាន់ ព្រោះក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណនាំចូលទំនិញជលផលពីប្រទេសវៀតណាមតាមច្រកមួយចំនួន បែរជាក្រុមហ៊ុននេះមិនមាន សកម្មភាព នាំចូលទំនិញជលផល ខ្លួនឯងផ្ទាល់ នោះទេ ដោយ យកអាជ្ញាប័ណ្ណរបស់ខ្លួនទៅលក់ឱ្យក្រុមឈ្មួញដែលធ្វើសកម្មភាពមិនត្រឹមត្រូវបាននាំចូលផលិត ផល ជលផលពីប្រទេសវៀតណាមបន្លំការបង់ពន្ធទៅវិញ។ ហើយករណីនេះ កំពុងបង្កឱ្យកើតជាបញ្ហានៃការនាំចូលដោយអនាធិបតេយ្យ នៅតាមចក្រមួយចំនួនពីប្រទេសវៀតណាម។
យោងតាមលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក មានសិទ្ធិនាំចូលផលិត ផលជលផលពីប្រទេសវៀតណាមមកផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាដោយបង់ពន្ធ និងអាករចូលតាមមាត់ច្រក ជ្រៃធំ ខេត្តកណ្តាល ច្រកភ្នំដិន ខេត្តតាកែវ ច្រកព្រែកចាក និងច្រកតន់ហន់ ខេត្តកំពត ចាត់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មក។ ប៉ុន្តែក្រោយពីទទួលបាន អាជ្ញាប័ណ្ណនាំចូល ក្រុមហ៊ុននេះមិនបានធ្វើការនាំចូលផលិតផលជលផលអ្វីនោះទេ ហើយបានយកអាជ្ញាប័ណ្ណរបស់ខ្លួនទៅលក់ឱ្យក្រុមឈ្មួញផ្សេងទៀតដែលមិនមានក្រុមហ៊ុនត្រឹមត្រូវ ដែលនេះខុសពីគោលការណ៍កំណត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនអនុញ្ញាតឱ្យយកអាជ្ញាប័ណ្ណទៅលក់ឱ្យអ្នកផ្សេងនោះទេ គឺអនុញ្ញាតឱ្យនាំចូលបានតែក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណផ្ទាល់ពីក្រសួងប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើក្រុមហ៊ុនខាងលើនេះ យោងតាមប្រភពព័ត៌មានពីតាមបណ្តាច្រកព្រំដែនកម្ពុជា-វៀតណាមខាងលើ បានឱ្យដឹងថា ក្រុមហ៊ុននេះ មិនត្រឹមតែធ្វើខុសគោលការណ៍អនុញ្ញាតនោះទេ ហើយតាមរយៈទង្វើរបស់ក្រុមហ៊ុននេះ វាបានផ្តល់ឱកាសដល់ឈ្មួញរកស៊ី ខុសច្បាប់មានឱកាសបន្លំការបង់ពន្ធនាំចូល ដោយបង់ចំនួន១ឡានឬ២ឡាន គេចពន្ធចំនួន៤ឡានទៅ៥ឡានធ្វើឡើងក្រោមរូបភាពផ្សេងៗ រួមមានទាំងការបន្លំភ្នែកសមកិច្ច និងមន្ត្រីគយក្រោមរូបភាពបំបែកចំណែកទំនិញនាំចូលដឹកតាមម៉ូតូជាច្រើនម៉ូតូរួចមានឡានចាំទទួលបន្តជាដើម។
ទង្វើរបស់ក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិចផត ឯ.ក នេះ កំពុងតែធ្វើឱ្យខាតបង់ការបង់ពន្ធចូលរដ្ឋជារៀងរាល់ថ្ងៃ ហើយបន្ថែមពីនេះទៅទៀត វាបានបង្កផលប៉ះពាល់អាក្រក់ដល់ក្រុមហ៊ុនរកស៊ីត្រឹមត្រូវ ដែលបាននាំចូលទំនិញជលផលស្របច្បាប់ពីប្រទេសវៀតណាម និងបង់ពន្ធត្រឹមត្រូវ ដោយក្រុមហ៊ុននាំចូលស្របច្បាប់ទាំងនេះពិបាកនឹងប្រកួតប្រជែងជាមួយក្រុមឈ្មួញរកស៊ីគេចពន្ធ ឬបង់ពន្ធតិចតួច។
ប្រភពឈ្មួញម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ អង្គភាពធីអិនអឹម ថា ទោះជាមានការផ្សព្វផ្សាយពីករណីបំពានលើគោលការណ៍អនុញ្ញាតរបស់ក្រសួងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនខាងលើនេះ មិនបានខ្វល់អ្វីទាំងអស់ នៅបន្តសហការជាមួយក្រុមឈ្មួញមិនត្រឹមត្រូវធ្វើសកម្មភាពនាំចូលទំនិញគេចពីការបង់ពន្ធក្នុងចំនួនដ៏ច្រើន ខណៈការបង់ពន្ធមានកម្រិតតិចតួចប៉ុណ្ណោះ។ ប្រភពដដែលបានបង្ហើបថា ការណ៏ដែលក្រុមហ៊ុននេះ នៅមានលទ្ធភាពអាចបន្តធ្វើសកម្មភាពដូច្នេះបាន ទំនងជាក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិច ផត ឯ.ក បានត្រូវរ៉ូវគ្នាជាមួយមន្ត្រីម្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
អង្គភាពព័ត៌មានមិនអាចសុំការបំភ្លឺច្បាស់លាស់ពីខាងក្រុមហ៊ុន ម៉ៅ ឈាងម៉ៃ អ៊ឹមផត អិច ផត ឯ.ក បានទេ ដោយទូរស័ព្ទហៅចូលហើយ អ្នកទទួលប្រាប់ថា ខ្លួនមិនបានដឹងរឿងអ្វីនោះទេ ។
សារព័ត៌មានTNM ព្យាយាមទំនាក់ទំនងតាមលេខ ០៨៧ ៥៥៥ ៥៥០ ហើយតែ ហាក់បីដូចមិនសហការណ៍ហើយបិទទូរស័ព្ធតែម្តង ទោះជាតំណាងក្រុមហ៊ុនខាងលើបានបដិសេធខលចូលហើយលឺតែព័ត៌មានក៏បិទទូរស័ព្ទ ទោះយ៉ាងណាក៏ដោយ ក៏ប្រភពព័ត៌មានមួយចំនួនបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនខាងលើបានលក់សិទ្ធិទៅឱ្យមនុស្សពីរនាក់ ម្នាក់ឈ្មោះ ចែឡាង មានឡានដឹក៣គ្រឿងស្លាក់លេខ 5095, 4810, និងស្លាកលេខ 9624 និងម្នាក់ទៀតជនជាតិវៀតណាមឈ្មោះ អ៊ុង ដឿង មានឡាន៥គ្រឿង ស្លាកលេខ 1175, 8424, 3905, 1247, និងស្លាកលេខ 1494 ។
សូមបញ្ជាក់ថា ច្រកដែលឈ្មួញបន្លំដឹកទំនិញតាមម៉ូតូជាច្រើនគ្រឿងមានច្រក 314 និងច្រក 413 ព្រមទាំងមានច្រកមួយចំនួនទៀតដូចជាច្រកគោកកំបោរ និងច្រកតន់ហន់
ជាដើម។ ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីក្រុមហ៊ុនបន្ថែមទៀតដើម្បីអោយមានតម្លាភាព និងក្រមវិជ្ជាជីវៈរបបសារព័ត៌មាន រាល់ម៉ោងរដ្ឋបាល។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី