លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការងារអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការងារអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់នាយកដ្ឋានកិច្ចការងារអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទិសដៅការងារសម្រាប់អនុវត្តបន្ត៕


