វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប៕


