Today Internet

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្ត ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្ត ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំអោយពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល តាមរយៈ៖
– រៀបចំសាលារៀន ឱ្យមានថ្នាក់រៀននិងទីធ្លាស្អាត មានកន្លែងក្មេងលេង មានបន្ទប់ទឹកស្អាត បណ្តុះផ្នត់គំនិត និងទម្លាប់ការរស់នៅក្នុងជីវិត
– រៀបចំមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានស្អាតបាត សមរម្យ មានអនាម័យ មានលំហសាធារណៈ ដើម្បីបម្រើសេវាជូនពលរដ្ឋ
– ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យទាំងវិជ្ជាជីវៈ និងអាកប្បកិរិយា ដើម្បីប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តអ្នកជំងឺ
– ផ្សព្វផ្សាយដើម្បីពង្រឹងការយល់ដឹងពីជំងឺដល់ប្រជាពលរដ្ឋ
– គិតគូរពីអាហារូបត្ថម្ភ សម្រាប់សុខភាពសាធារណៈ
ពិធីសំណេះសំណាលជាមួយមន្ដ្រីសុខាភិបាលខេត្តព្រះសីហនុ
នាថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៦៕

អត្ថបទដែលជាប់ទាក់ទង