ក្រុមហ៊ុន អ អិម អេ ខេមបូឌានាំចូល និងបង្ហាញរូបរាងថ្មីនៃរថយន្ត “The New Range Rover 2022” ដល់អតិថិជនខ្លួន

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសគឺ ម៉ូដែល​ Jaguar និងLand Rover ដែលមានអគារតាំងបង្ហាញឈ្មោះ Jaguar Land Rover Cambodia ។ កាលពីថ្ងៃទី 04 វិច្ឆិកា 2021 Jaguar Land Rover Cambodia បានដាក់បង្ហាញអតិថិជនរបស់ខ្លួននូវរូបរាងថ្មីជាផ្លូវការនៃរថយន្ត The New Range Rover សេរីឆ្នាំ2022​ នៅ Underground Metropole​ ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិតស៊ីភ្នំពេញ។

រថយន្តថ្មី Range Rover 2022 ដ៏ប្រណិតនេះតំណាងអោយភាពទំនើប ទាន់សម័យ ស៊ីវីល័យ ដែលជាជម្រើសល្អឥតខ្ចោះរបស់លោកអ្នក។ ជាមួយនឹងការបកស្រាយបែបសហសម័យនៃទម្រង់ពាណិជ្ជសញ្ញារបស់ Land Rover SUV ប្រណិតជំនាន់ទី 5 នាំយកទស្សនវិជ្ជានៃការរចនាទំនើបរបស់ Land Rover ទៅកាន់កម្រិតថ្មីមួយទៀត ដោយបង្កើតការរចនាដ៏អស្ចារ្យដែលរួមបញ្ចូលនូវភាពស្រស់ស្អាត និងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដែលជម្រុញអោយការបើកបរគ្រប់ស្ថានភាពផ្លូវមានសុវត្ថិភាពមួយកម្រិតទៀត។​ ​The New Range Rover 2022 គឺជារថយន្តដែលពេញនិយមបំផុតដែលមិនធ្លាប់ផលិត ហើយនឹងបន្តក្លាយជារថយន្ត SUV ដ៏ប្រណិតដែលមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក។

អតិថិជន​របស់ Range Rover​​ អាចសម្គាល់ទៅលើការផ្លាស់ប្ដូរចំណុចពីរសំខាន់នៃកំពូលរថយន្តនេះបានលើផ្នែកខាងក្រៅ​គឺកាងខាងមុខ និងស្តុប​ខាងក្រោយ​។​ មិនតែប៉ុណ្ណោះអតិថិជនអាចជ្រើសពណ៌ដែលខ្លួនពេញចិត្តបានថែមទៀត ព្រោះថារថយន្ត ​ Range Rover​ ផ្តល់ជម្រើសពណ៌ជាច្រើនទាំងផ្នែកខាងក្នុង និងខាងក្រៅ។​

ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍អាចធ្វើការ​ កម្ម៉ង់ទុកបានតាម Jaguar Land Rover Cambodia ចាប់ពីថ្ងៃនេះតទៅ​។​សូមទំនាក់ទំនងផ្នែកលក់តាម     រយៈលេខទូរស័ព្ទ៖ 070 999 111 \ 085 999 111 ឬអញ្ជើញមកកាន់អគារតាំងបង្ហាញដែលមានទីតាំងស្ថិតនៅតាអគារលេខ264A បណ្តោយមហាវិថី​សហព័ន្ធ​រុស្ស៊ី។

សូមបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត Jaguar Land Rover Cambodia មានទំហំធំទូលាយស្តង់ដារអន្តរជាតិខ្ពស់ ហើយផ្តល់អោយអតិថិជនខ្លួននូវបទពិសោធន៏ល្អក្នុងការអញ្ជើញមកទស្សនាការបង្ហាញរថយន្តទំនើប សេរីថ្មី ទាន់សម័យ៕

 

RMA Cambodia introduces premier “The New Range Rover 2022”

RMA Cambodia is the sole authorized dealer for the UK’s largest automotive manufacturing business, Jaguar Land Rover. On November 4th, 2021– Jaguar-Land Rover Cambodia has organized an exclusive event for the premier of the New Range Rover 2022 at the Metropole Underground of the Hyatt Regency Hotel in Phnom Penh.

The exquisite New Range Rover 2022 symbolizes modern luxury, offering peerless refinement, customer choice, and exquisite personalization. With a contemporary interpretation of Land Rover’s trademark profile, the fifth-generation luxury SUV takes Land Rover’s modernist design philosophy to the next level, creating an incredible design statement incorporating breathtaking modernity, artistic beauty, seamless technology and luxury. The New Range Rover, breathtaking, modernity, peerless refinement, and unmatched capability, allows customers to drive on any road condition safely. It is the most desirable ever made and will continue to be the must-have luxury SUV globally.

The New Range Rover 2022 is available to order now. For more overviews and in-depth details of the new Range Rover 2022. Contact us via phone number: 070 999 111 | 085 999 111 or visit the Jaguar Land Rover Cambodia showroom at 264A, Russian Confederation Blvd., Phnom Penh, Cambodia.

Jaguar Land Rover Cambodia showroom is equipped with high international standards and has a huge showroom and warehouse to support and fulfill customers need which enable them to experience an unmatched level of luxury and service.

  

 

អត្ថបទដែលជាប់ទាក់ទង