ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD ( WMC ) បង្កើតទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយក្រុមហ៊ុនផលិតរថយន្តដ៏ធំ DONGFENG MOTOR CORPORATION

នាពេលថ្មីៗនេះ ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD ( WMC ) LTD. (WMC) ដែលជាក្រុមហ៊ុន​ឈានមុខគេ ​និងជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំរថយន្តថ្មីៗចូលទីផ្សារកម្ពុជា បានបង្កើតទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយក្រុមហ៊ុនផលិតរថយន្តដ៏ធំឈ្មោះថា  DONGFENG MOTOR CORPORATION

ក្រុមហ៊ុន DONGFENG MOTOR CORPORATION ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ គឺជាក្រុមហ៊ុនយក្សដែលផលិតរថយន្តនៅក្នុងប្រទេសចិន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុននេះរួមមានការផលិតរថយន្តបម្រើគោលបំណងពាណិជ្ជកម្ម រថយន្តដឹកអ្នកដំណើរ ការដំឡើងរថយន្ត គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន សម្ភារបរិក្ខារនិងផលិតផលនិងសេវាកម្មផ្សេងទៀតទាក់ទងនឹងរថយន្ត ។ បច្ចុប្បន្ននេះចំណូលពីការលក់របស់ក្រុមហ៊ុននេះបានកើនឡើងដល់ ៩០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ និងមានបុគ្គលិកចំនួន ១៥ ម៉ឺននាក់។

បន្ទាប់ពីការអភិវឌ្ឍវិស័យផលិតរថយន្តជាង ៤៩ ឆ្នាំ ក្រុមហ៊ុន DONGFENG MOTOR CORPORATION បានក្លាយជាក្រុមហ៊ុនដែលឈាននមុខគេលើវិស័យឧស្សាហកម្មស្រាវជ្រាវ ផលិតនិងធ្វើទីផ្សាររថយន្ត។ ក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំហើយទទួលបានភាពល្បីល្បាញទូទាំងពិភពលោក។ រថយន្តបម្រើគោលបំណងពាណិជ្ជកម្ម ដូចជារថយន្តដឹកទំនិញនិងរថយន្តក្រុង) មានគ្រប់ស៊េរីរួមមានរថយន្តធុនមធ្យម ធុនធ្ងន់ ធុនស្រាល រថយន្តខ្នាតតូចនិងរថយន្តសម្រាប់បម្រើគោលបំណងពិសេស។ រថយន្តដឹកអ្នកដំណើររួមមានរថយន្តលក្ខណៈគ្រួសារ រថយន្តប្រភេទ SUVs, MPVs, MINI-CVS,។ រថយន្តប្រភេទ off-road រួមមាន DFM WARRIOR, រថយន្តប្រភេទ off-road បើកលើវាលខ្សាច់ និងរថយន្តប្រភេទ AWD off-road ។ លើសពីនេះ ក្រុមហ៊ុនអាចផ្តល់ជូនអតិថិជននូវរថយន្តដែលមានគុណភាពគួរឱ្យទុកចិត្តបំផុតនិងមានគុណតម្លៃតាមជម្រើសរបស់អតិថិជន។

ក្រុមហ៊ុន DONGFENG MOTOR CORPORATION គឺជាក្រុមហ៊ុនផលិតរថយន្តគ្រប់គ្រងដោយរដ្ឋចិនដែលមានទីស្នាក់ការនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ ក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិនធំៗទាំង ៤ ពេលបច្ចុប្បន្នដូចជាក្រុមហ៊ុន CHANGAN AUTOMOBILE, ក្រុមហ៊ុន FAW GROUP, AND ក្រុមហ៊ុន SAIC MOTOR។ បន្ថែមពីលើរថយន្តបម្រើគោលបំណងពាណិជ្ជកម្ម និងរថយន្តលក្ខណៈគ្រួសារ ក្រុមហ៊ុនក៏ផលិតគ្រឿងបន្លាស់រថយន្តនិងសហការជាមួយក្រុមហ៊ុនបរទេសដោយមានការបណ្តាក់ទុនរួមគ្នាដូចជា DONGFENG YULONDONGFENG YUEDA KIADONGFENG HONDADONGFENG MOTOR CO., LTD., DFL, NISSAN), DONGFENG PEUGEOT-CITROËNDONGFENG RENAULT (លើកលែងតែក្រុមហ៊ុន DONGFENG YUEDA KIA ទាំងអស់គឺជាការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន DONGFENG MOTOR GROUP) ។

ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ២ របស់ចិនក្នុងឆ្នាំ ២០១៤ ដែលផលិតរថយន្តបានជាង ៣.៥ លានគ្រឿងនៅឆ្នាំនោះ។ ការផលិតរថយន្តសម្រាប់បម្រើគោលបំណងពាណិជ្ជកម្មនៅឆ្នាំនោះគឺខ្ពស់ជាងក្រុមហ៊ុនផលិតក្នុងស្រុកទាំងអស់ ដែលមានចំនួនជិត ៤៥០.០០០ គ្រឿង។ ក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចុះបញ្ជីឡើងទីផ្សារភាគហ៊ុនគឺក្រុមហ៊ុន DONGFENG MOTOR GROUP (DFG)។ ក្រុមហ៊ុនDONGFENG AUTOMOBILE CO., LTD.គឺជាក្រុមហ៊ុនដែលចុះបញ្ជីឡើងទីផ្សារភាគហ៊ុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DONGFENG MOTOR GROUP។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីជម្រើសម៉ូដែលរថយន្តថ្មីៗរបស់ DONGFENG សូមទាក់ទងផ្ទាល់មកក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD ( WMC ) LTD តាមរយៈលេខទូរស័ព្ទ៖ 078 999006   ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន៖ WWW.WMCKH.COM

អត្ថបទដែលជាប់ទាក់ទង