ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង អញ្ជើញចុះពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
រូបថត៖ ងូ សុមុនី


