ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ប្រារព្ធពិធីថ្លែងអំណរគុណដៃគូអាជីវកម្ម ចនឌារ ២០២៦ និងបើកបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារ 5E ស៊េរីថ្មី
ភ្នំពេញ — ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាតំណាងចែកចាយផ្លូវការគ្រឿងយន្តកសិកម្ម ចនឌារ (John Deere) នៅប្រទេសកម្ពុជា បានប្រារព្ធ “ពិធីថ្លែងអំណរគុណដៃគូអាជីវកម្ម ចនឌារ ឆ្នាំ២០២៦” នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីកម្មវិធីនេះមានការចូលរួមជាអធិបតីពីលោក មុំ សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅ ផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អតិថិជន គណៈគ្រប់គ្រង និងបុគ្គលិក នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងអ្នកសារព័ត៌មាន សរុបជាង ៥៥០ នាក់ ដែលបានមកជួបជុំគ្នាដើម្បីអបអរដល់ទំនាក់ទំនងជាដៃគូដ៏រឹងមាំ និងភាពជោគជ័យរួមគ្នាជាមួយ ចនឌារ។
លោក លោក មុំ សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅ ផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កបានមានប្រសាសន៍ថា៖
“…សម្រាប់យើង ដៃគូអាជីវកម្មទាំងអស់ មិនមែនគ្រាន់តែជាអ្នកចែកចាយ ឬមជ្ឈមណ្ឌលជួសជុលប៉ុណ្ណោះទេ។ លោកអ្នក គឺជាតំណាងរបស់ John Deere នៅក្នុងសហគមន៍របស់លោកអ្នក ហើយជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឱ្យ John Deere ក្លាយជាម៉ាកដែលកសិករជឿទុកចិត្ត។”
គោលបំណងនៃកម្មវិធីនារាត្រីដ៏អស្ចារ្យនេះ គឺដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លា ព្រមទាំងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ពួកគាត់ ក្នុងការពង្រឹងបណ្តាញសេវាកម្មជួលជុល ចែកចាយគ្រឿងបន្លាស់ និងណែនាំពីត្រាក់ទ័រ ចនឌារ ទៅកាន់ប្រជាជនខ្មែរបានយ៉ាងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបើកបង្ហាញជាផ្លូវការនូវត្រាក់ទ័រ ចនឌារ 5E ស៊េរីថ្មី ឆ្នាំ២០២៦ ដែលមានចំនួន៣ម៉ូដែល គឺ 5055E (កម្លាំង៥៥សេះ) 5065E (កម្លាំង៦៥សេះ) និង 5075E (កម្លាំង៧៥សេះ)។ ត្រាក់ទ័រស៊េរីថ្មីនេះ ត្រូវបានរចនាឡើងកាន់តែខ្លាំង រឹងមាំ និងកាន់តែទំនើប ជាមួយនឹង LiftPro ដែលអាចបង្កើនសម្ថភាពលើករហូតដល់ 2500គីឡូក្រាម រួមទាំងការផ្លាស់ប្តូរតាប្លូព័ត៌មានឌីជីថលថ្មី (Digital Display) ដែលងាយស្រួលមើលព័ត៌មានអំពីកម្រិតប្រេង សីតុណ្ហភាពម៉ាស៊ីន និងល្បឿនត្រាក់ទ័របានកាន់តែច្បាស់លាស់ និងទំនើបជាងមុន ព្រមទាំងមានការរចនាបន្ថែមទៅលើតួម៉ាស៊ីនឲ្យកាន់តែធន់ រឹងមាំ និងប្រើប្រាស់បានកាន់តែយូរអង្វែង សមស្របសម្រាប់លក្ខខណ្ឌធ្វើស្រែចម្ការនៅកម្ពុជា មិនថាជាដីទឹក ឬដីគោក។
លក្ខណៈពិសេសមួយទៀតដែលភ្ជាប់មកជាស្រេចជាមួយត្រាក់ទ័រ ចនឌារ 5E ស៊េរីថ្មីនេះ គឺ JDLink™ ដែលគឺជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែ អនុញ្ញាតឲ្យម្ចាស់ត្រាក់ទ័រ ឬអ្នកគ្រប់គ្រងចម្ការ អាចតាមដានព័ត៌មានសំខាន់ៗរបស់ត្រាក់ទ័រតាមរយៈកម្មវិធី John Deere Operations Center™ លើទូរស័ព្ទដៃ ថេប្លេត ឬកុំព្យូទ័រ បានយ៉ាងងាយស្រួល ដូចជា៖
- ទីតាំង និងស្ថានភាពប្រតិបត្តិការរបស់ម៉ាស៊ីនបច្ចុប្បន្ន
- តាមដានចលនា និងប្រវត្តិធ្វើដំណើររបស់ត្រាក់ទ័រ
- មើលកម្រិតប្រើប្រាស់ប្រេង ម៉ោងប្រើប្រាស់ និងម៉ោងបញ្ឆេះចោល
- ទទួលបានការជូនដំណឹងពីស្ថានភាពសុខភាពម៉ាស៊ីន ដើម្បីធ្វើផែនការសេវាកម្ម
- គ្រប់គ្រងការប្រើប្រាស់ត្រាក់ទ័រច្រើននៅកន្លែង ក្នុងពេលតែមួយ
- កំណត់តំបន់ការងារដែលត្រូវធ្វើការ និងម៉ោងអនុញ្ញាតឲ្យប្រើប្រាស់ ។ល។
អង្គពិធីបានបញ្ចប់ទៅដោយកម្មវិធីសម្តែងផ្ទាល់ និងពិសារអាហារពេលល្ងាច ក្នុងបរិយាកាសកក់ក្តៅ និងមេត្រីភាព ដើម្បីជាការថ្លែងអំណរគុណ និងអបអរសាទរនូវទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំរវាងត្រាក់ទ័រ ចនឌារ និងដៃគូអាជីវកម្មទាំងអស់។
សូមបញ្ចាក់ផងដែរថា ក្រៅពីការតាំងបង្ហាញផលិតផលត្រាក់ទ័រ ចនឌារ តូចធំជាច្រើនស៊េរី ច្រើនម៉ូដែល កម្មវិធីក៏មានការតាំងបង្ហាញរថយន្តទំនើប FORD STELLANTIS CHANGAN ផ្នែកគ្រឿងចក្រធុនធ្ងន់ ផ្នែកលើកដាក់ទំនិញ ផ្នែកផលិតផលចម្រុះ (SP Division) និង Tonle Financeផងដែរ។
ទំនាក់ទំនងព័ត៌មាន
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក — ផ្នែកគ្រឿងយន្តកសិកម្ម
លេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 208 086
ហ្វេសប៊ុក៖ ត្រាក់ទ័រ ចនឌារ – RMA Cambodia Plc. (facebook.com/RMACAgricultureEquipment)


