Today Internet

ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់​ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ​ នាថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៦៕

អត្ថបទដែលជាប់ទាក់ទង