វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣ ៨២០ក្បាលដី ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៥ភូមិ គឺ ភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង
ខេត្តក្រចេះ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣ ៨២០ក្បាលដី ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៥ភូមិ គឺ ភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ។
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣ ៨២០ក្បាលដី ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តក្រចេះ៕


