Today Internet

លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា រួមនឹងក្រុមគ្រួសារ បាននាំអំណោយ ទៅដល់រដ្ឋាបាលស្រុក ពារាំង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

(ព្រៃវែង )នាព្រឹកថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2026 កន្លងទៅនេះ រដ្ឋាបាលស្រុក ពារាំងបានទទួលអំណោយជា គ្រឿងឧបភោគបរិភោគ អង្ករ ទឹកសុទ្ធនិងបបរសណ្ដែកកំប៉ុងដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លាពីលោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក អមដំណើរដោយ លោក ឈិត សុធា រួមនឹងក្រុមគ្រួសារ។
លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក បានលើកទ្បើងថា ទោះតិចក្ដីច្រើនក្ដី ប៉ុន្តែនេះជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលបង្កើតឡើងក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ បានរួបរួមកម្លាំងសាមគ្គីគ្នានៃសប្បុរសជនជាតិ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ភីតថឺ លី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវតិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពី ជិវៈភាព សុខទុក្ខ វីរ:កងទ័ព វីរ:នគរបាលជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
សូមជម្រាបជូនថា អំណោយដែលជាទឹកចិត្តថ្លៃថ្លារបស់ លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា រួមនឹងក្រុមគ្រួសារ រួមមាន អង្ករចំនួន ៣ តោន ទឹកសុទ្ធ ហាយ ធិច ចំនួន ២០០កេស និងបបរសណ្ដែកកំប៉ុងចំនួន ១០០កេស បានផ្ដល់ជូន លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង ខេត្ត ព្រៃវែងសម្រាប់បំពេញតម្រូវការនានា នៅក្នុងមូលដ្ឋានស្រុកពារាំង។
លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដល់ថ្លៃថ្លារបស់លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា រួមនឹងក្រុមគ្រួសារដែលជានិច្ចជាកាលតែងតែឧបត្តមជាគ្រឿងឧបភោគបរិភោគរួមនឹងថវិការ ដល់សាលាស្រុកពារាំងនិងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ស្ថិតក្នុងស្រុកពារាំងជាប្រចាំមិនថាក្នុងកាលៈទេសណាក៏ដោយ ។ ចាក់ឃ្លីប…០១
លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង បានបញ្ជាក់ថា អំណោយដល់ថ្លៃថ្លានេះ និងយកទៅប្រើប្រាស់ ក្នុងការធ្វើសកម្មភាពការងារសង្គម និងសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានស្រុកពារាំង ។
ជាកិច្ចឆ្លើយតបទឹកចិត្តដ៏ថ្លៃថ្លានេះ លោក ចេម ប្រា តាំងនាមរដ្ឋបាលស្រុកពារាំង សូមប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា រួមទាំងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

    

អត្ថបទដែលជាប់ទាក់ទង