ក្រុមហ៊ុន TODAY internet បានបានរៀបចំកម្មវិធីសប្បុរសធម៍សម្រាប់មនុស្សចាស់ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងខេត្តកំពង់ឆ្នាំង
ក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៍ដែលចែកនូវសម្ភារៈប្រើប្រាស់ថវិកា និងអង្ករជូនដល់មនុស្ស
បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។
ចាស់ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិខ្មាចកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីជាផ្នែកមួយជួយដោះស្រាយការលំបាកបានមួយចំនួន។ នេះគឺជា
សកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់
កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយ
ដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។ នាពេលកន្លង
មកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀននិងសិស្សានុសិស្សដែលខ្វះខាតនិងផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលវិទ្យាល័យ និង
មន្ទីពេទ្យ ដូចជាមន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។
សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីនធឺណិតសម្រាប់អតិថិជនទាំងអាជីវកម្មនិងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាល
រាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


