Today Internet

ក្រុមហ៊ុន TODAY internet បានចូលរួមចំណែកគាំទ្រទៅកាន់កម្មវិធីសិក្ខាសាលា ធំមួយនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតកម្រិត

ខ្ពស់នៅកម្ពុជាបានចូលរួមចំណែកគាំទ្រទៅកាន់កម្មវិធីសិក្ខាសាលាដ៏ធំមួយដែលស្ដីពី

“QO – 100 and LEO Satellite Training 2026”​​ ធ្វើឡើងនៅក្នុងវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)។ អមជាមួយនឹងកម្មវិធីសិក្ខាសិលានេះក្រុមហ៊ុន TODAY internet ក៏បានដាក់ស្តង់បង្ហាញពីសេវាកម្មអុីនធឺណិត ផ្តល់ព័ត៌មានអំពីឱកាសការងារ​របស់ក្រុមហ៊ុន ក៏ដូចជាផ្ដល់ជូននូវកាដូរអនុស្សាវរីយ៍ជូនទៅកាន់សាស្ត្រាចារ្យ និងសិស្សនិសិ្សតដែលបាន ចូលរួមផងដែរ។

នៅក្នុងសិក្ខាសាលានេះបានបង្ហាញអំពីការធ្វើទំនាក់ទំនងវិទ្យុប្រេកង់រយៈឆ្ងាយដែលអាចឆ្លងពីទ្វីបមួយទៅទ្វីបមួយទៀត ហើយក៏អាចឆ្លងទៅភពផ្សេងបានទៀតផងដែលតាមរយៈ​​ Satellite ដែលជាការបង្ហាញពីបទពិសោធន៍ និងការបោះជំហានថ្មីមួយសម្រាប់សិស្សនិសិ្សត កម្ពុជាដែលមានចំណាប់អារម្មណ៍ទៅលើវិស័យនេះ។​

សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីន ធឺណិតសម្រាប់ទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ក្រុងសៀមរាប ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង