ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តសកម្មភាពមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងខ្វះខាត និងត្រូវការជំនួយជាចាំបាច់
នៅថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅនេះ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការី បាននាំយកអំណោយទៅចែកជូនបងប្អូនជនភៀសសឹកចំនួន ១៥៣៦ គ្រួសារ ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញបាន និងបន្តស្នាក់នៅតំបន់សុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។
អំណោយទាំងនោះរួមមាន៖ អង្ករចំនួន ៣១ តោន សាច់ក្រកចំនួន ៧៧៥ គីឡូក្រាម ត្រីខកំប៉ុងចំនួន ៣០០ កេស និងនំចំណីចំនួន ៣០០០ ជាង កញ្ចប់ និងធុង។
នេះជាលើកទី ៥ ហើយដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលរួមចំណែកជួយដល់បងប្អូនជនភៀសសឹក មកទល់ពេលនេះ បានចំនួនប្រមាណជាង ៥០០០ គ្រួសារហើយ។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជានិច្ចកាលតែងតែចូលរួមចំណែកគាំទ្រដល់កិច្ចការងារសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយក៏នៅតែបន្តសកម្មភាពទាំងនេះតទៅពេលខាងមុខទៀត។
—————
RMA (Cambodia) Plc. continues its humanitarian mission to support displaced Cambodian people in urgent need.
Mr. Ngorn Saing, CEO of RMA Cambodia, and team have brought the humanitarian relief packages to support 1,536 displaced families in Banteay Meanchey province. The donation included 31 tons of rice, 775 kg of sausages, 300 boxes of canned fish, and over 3,000 snack packages.
This marks our fifth humanitarian mission, through which we have now extended our support to more than 5,000 families. Each mission is more than an act of giving. It reflects not only our commitment to social responsibility, but our heartfelt stance with communities in times of need.


