នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ឆ្នើម ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026 នៅសណ្ឋាគារ SUN & MOON RIVERSIDES
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីពេលថ្មីៗនេះលោក ម៉េង សុងកេង ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ “ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026″ On “ASIA ENTERPRISE EXCELLENCE BRAND OF THE YEAR 2026″។ កម្មវិធីនេះគឺជាកម្មវិធីមួយទទួលស្គាល់នូវធុរកិច្ចក្នុងតំបន់ និងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ក្នុងគោលបំណងអបអរសាទរ និងផ្តល់កិត្តិយសទៅដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទទួលបានជោគជ័យនៅទូទាំងអាស៊ីសម្រាប់ដំណើរ
ការអាជីវកម្មឆ្នើម ការរីកលូតលាស់ ការបង្កើតថ្មី និងឧត្តមភាព។ សម្រាប់ពានរង្វាន់នេះដែលគឺទទួលស្គាល់នូវឧត្តមភាពក្នុងការអនុវត្តអាជីវកម្ម ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងកំណើន SME នៅទូទាំងតំបន់អាស៊ី។
លោក ម៉េង សុងកេង បានគូសបញ្ជាក់ដែរថា “តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានអាយុកាល ១០ឆ្នាំហើយ។ ចំពោះការចាប់ផ្តើមនៃដំណើរ ការក្រុមហ៊ុននេះគឺកើតចេញពីការចូលចិត្ត និងមានជំនាញក្នុងវិស័យនេះស្រាប់ដែលធ្វើអោយ ក្រុមហ៊ុនមានភាពរឹងមាំអាចឈរលើទីផ្សារក៏ដូចជាទទួលបានការទុកចិត្តពីសំណាក់អតិថិជនជាច្រើនរហូតមកដល់សព្វថ្ងៃ។”
យ៉ាងណាមិញកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារSUN & MOON RIVERSIDES ដែលមានការអញ្ញើញចូលរួមពីសំណាក់ម្ចាស់អាជីវកម្មផ្សេងៗទាំង
ក្នុង និងក្រៅប្រទសក្នុងតំបន់អាសុី។ជាថ្មីម្ដងទៀតក្រុមការងារនៃក្រុមហ៊ុន TODAY internet គ្រប់ជាន់ថ្នាក់ទាំងអស់សូមចូលរួមអបអរ
សាទរដល់លោក ម៉េង សុងកេង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet ដែលបានទទួលពានរង្វាន់ “ASIA SME 100 BUSINESS EXCELLENCE SUMMIT & AWARD 2026″ On “ASIA ENTERPRISE EXCELLENCE BRAND OF THE YEAR 2026″ ដ៏ឆ្នើមមួយនេះ។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់អ្នកចំពោះឧត្តមភាព ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅទូទាំងតំបន់អាស៊ី។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។


