Today Internet

ស្រះឃូគោកខ្ជាយ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្ទ្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៥៩៧០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

ខេត្តបន្ទាយមានជ័យ ៖ ស្រះឃូគោកខ្ជាយ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្ទ្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៥៩៧០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា ស្រះឃូគោកខ្ជាយ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង