Today Internet

ក្រុមហ៊ុន TODAY internet បានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគ រួមជា មួយថវិកា និងរបស់ប្រើប្រាស់មួយចំនួនដើម្បីជាជំនួយជូនទៅដល់វីរៈកងទ័ពជួរមុខ កម្ពុជា និងបងប្អូនជនភៀសសឹក

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានដឹកនាំក្រុមការងារចូលរួមការងារសប្បុរសធម៌ក្រោមសកម្មភាពមួយដែលមានឈ្មោះថា “TODAY Foundation” ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគថវិការ និងរបស់ប្រើប្រាស់មួយចំនួនដែលបានពីការចូលរួមបរិច្ចាគពីសំណាក់អតិថិជន និងក្រុមការងារផ្ទាល់របស់ក្រុមហ៊ុន TODAY internet ដើម្បីជាជំនួយជូនទៅដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា ​-​​ ថៃ និងបងប្អូនជនភៀសសឹកដែលកំពុងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

កន្លងមក​ក្រុមហ៊ុន TODAY​ internet ក៏បានចូលរួមបរិច្ចាគនូវស្បៀងមួយចំនួន​ដើម្បីជួយដល់កងកម្លាំងជួរមុខ​ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជាផងដែរ។

ក្រុមហ៊ុន​ TODAY internet នូវតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកផ្តល់នូវជំនួយផ្សេងៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។

ការបរិច្ចាគនេះដែរគឺក្រុមហ៊ុន TODAY internet បានចូលរួមតាមរយៈក្រុមការងារ ភ្នំពេញសុីធីសេនធ័រ (PPCC) ដែលរៀបចំឡើងនៅទីតាំងស្ថិតនៅក្នុងបុរី The Edge បឹងកក់។

ក្នុងឪកាសនេះក្រុមគ្រួសារ​ TODAY internet ចងចាំមិនភ្លេច និងធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ពលី និងបូជាដើម្បី

ការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ។ ជាថ្មីម្ដងទៀតកម្មវិធី TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំវិស័យសុខាភិបាលនិងមនុស្សចាស់ជរាដែលជួបការលំបាក។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង