ក្រុមហ៊ុន TODAY internet បានរៀបចំវេទិកាប្រចាំឆ្នាំ ២០២៥ ស្ដីអំពីសេវាកម្មថែទាំអតិថិជន “CUSTOMER CARE FORUM 2025”
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីេពលថ្មីៗនេះក្រុមហ៊ុន TODAY internet បានរៀបចំឡើងនូវកម្មវិធី CUSTOMER CARE FORUM 2025 នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនដែលស្ថិតនៅក្នុងអគារ The Edge តំបន់បឹងកក់។ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីពិគ្រោះយោបល់ និងការកែលម្អលើសេវាកម្មថែទាំអតិថិ
ជនជាមួយ អតិថិជនរបស់ក្រុមហ៊ុនផ្ទាល់ ក៏ដូចជាបុគ្គលិក និង គណៈគ្រប់គ្រង ដើម្បី អោយកាន់តែច្បាស់អំពីតម្រូវការ និងការរំពឹងទុកបញ្ហាប្រឈម និងសម្របសម្រួលផែនការយុទ្ធសាស្ត្រថែទាំអតិថិជនឆ្នាំ ២០២៦ អោយបានល្អប្រសើ និងសម្រេចគោលដៅអាជីវកម្ម។
លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានលើកឡើងថា ធុរកិច្ចសម័យថ្មីលើវិស័យសេវាអុីនធឺណិតគឺពឹងផ្អែកលើសេវាកម្មថែទាំអតិថិជនខ្លាំងដូច្នេះ យើងជឿជាក់ និងមានទំនុកចិត្តលើ សេវាកម្មល្អ ការថែទាំល្អ និង ការទំនាក់ទំនងល្អ នឹងជំរុញអោយមានការរីកចំរើនកាន់តែខ្លាំង។ ហើយការកែលម្អកើតចេញ ពីគ្រប់ភាគីពាក់ព័ន្ធ (Stackholder) ដូចជាមតិយោបល់អតិថិជនរបស់ក្រុមហ៊ុនផ្ទាល់ បុគ្គលិក និង គណៈគ្រប់គ្រង ជាគោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេវាកម្មថែទាំរបស់យើងនៅថ្ងៃខាងមុខ។នៅក្នុងវេទិកានេះក៏មានជាការរៀបចំនូវពិធីស្មឹងស្មាតដើម្បីបង្ហាញនូវការដឹងគុណក៏ដូចជាចូលរួមរំលែកទុក្ខដល់វីរៈកងទ័ពជួរមុខដែលបានពលីនៅសមរភូមិដើម្បីការពារទឹកដីពីការឈ្លានពាន។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


