Today Internet

ប៊ូសស្រ្តងចិត្តល្អណាស់ ចំណាយ 200លានរៀល ធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹក

ប៊ូសស្រ្តង ពិតជាចិត្តល្អមែន គ្រាន់តែទទួលដំណឹងថា បងប្អូនភៀសសឹកមានការលំបាក ក៏ចំណាយ 200លានរៀលបន្ថែមទៀត រៀបចំធ្វើម្ហូបអាហារ ​ដើម្បីចូលរូមចំណែកជួយបងប្អូនភៀសសឹកឱ្យបានហូបចុកគ្រប់គ្រាន់។

កូនខ្មែរជួយស៊ែឱ្យពិភពលោកបានឃើញពីការរំលោភ​កិច្ច​ព្រមព្រៀង​បទឈប់​បាញ់យ៉ាងធ្ងន់ធ្ងររបស់យោធាថៃ ដោយបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងខ្មែរយើង កាលពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2025 រហូតមកដល់ពេលនេះក៏មិនទាន់បញ្ឈប់ដែរ ធ្វើឱ្យប្រជាជនខ្មែរយើង ភៀសខ្លួនកាន់តែច្រើនឡើងទៅរកទីកន្លែងសុវត្ថិភាព រីឯវីរៈកងទ័ព កំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។

បន្ថែមពីនេះ លោកគ្រីស ប្រធានរោងចក្រប៊ូសស្រ្តង សូមអំពាវនាវដល់ស្ថាប័នអង្គការអន្តរជាតិ ជួយយកចិត្តទុកដាក់ស្វែងរកយុត្តិធម៍ និងជួយដោះស្រាយបញ្ឈប់សង្រ្គាមឈ្លានពានរបស់ថៃនេះឱ្យបានឆាប់រហ័សផង។

បងប្អូនជួយគាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពដោយផ្ទាល់ដៃ!   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង