ក្រុមហ៊ុន TODAY internet បានចូលរួមបរិច្ចាគគ្រឿងឧបភោគ បរិភោគ ជូនទៅដល់វីរៈកងទ័ពជួរមុខដែលឈរជើងនៅតំបន់ព្រៃចាន់
កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់មួយ
ចំនួនជូនទៅដល់ប្រជាជន និងវីរៈកងទ័ពជួរមុខរបស់យើងដែលឈរជើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធី TODAY Foundation។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួមចំណែកសង្គមមួយនេះដើម្បីជាការបង្ហាញនូវភាពស្មោះស្ម័គ្រអំពីទំនួលខុសត្រូវជាមួយសង្គមជាតិ។ ចំពោះបញ្ហាប្រឈមជាបន្តបន្ទាប់ដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃបានជម្រុញចិត្ត ដល់ក្រុមហ៊ុន TODAY internet ក្នុងការចូលរួមផ្តល់នូវជំនួយដែលជាសម្ភារៈសំខាន់ៗដើម្បី ផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។
កន្លងមកក្រុមហ៊ុន TODAY internet ក៏បានចូលរួមបរិច្ចាគនូវស្បៀងមួយចំនួនដើម្បីជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជាផងដែរ។
ក្នុងឪកាសនេះក្រុមគ្រួសារ TODAY internet សូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់ អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


