ទីផ្សារថយន្ត RAM នៅស្រុកខ្មែរចាប់ផ្តើមមានសន្ទុះកើនឡើង និងចរាចរណ៍តាមដងផ្លូវច្រើន ជាពិសេស RAM 1500 REBEL
(ភ្នំពេញ)៖ ជាទូទៅរថយន្ត Pick-up គឺពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ដោយសារភាពរឹងមាំ សមត្ថភាពដឹកជញ្ជូន និងអាចបើកបរបានទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវលំបាក។ Ford Ranger គឺជារថយន្ត Pick-up ដែលមានប្រជាប្រិយភាពខ្លាំងបំផុតមួយនៅកម្ពុជា។
វាត្រូវបានគេស្គាល់ថាមានកម្លាំងខ្លាំង ធន់ រូបរាងទាក់ទាញ មានបច្ចេកវិទ្យាទំនើប មានជម្រើសម៉ាស៊ីន និងការកំណត់រចនាសម្ព័ន្ធជាច្រើន ដែលស័ក្តិសមសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម។
រថយន្ត RAM 1500 REBEL ក៏កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយយើងបានចាប់ផ្តើមឃើញចរាចរណ៍តាមដងផ្លូវនៅកម្ពុជាច្រើន ជាពិសេស RAM 1500 REBEL ដោយសាររថយន្តប្រភេទនេះមានភាពធន់ រឹងមាំ ធំទូលាយ និង Interior Design ប្រភេទ Luxury ជាមួយតម្លៃពន្ធនាំចូល 0% និងបំពាក់មកជាមួយ Options ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន Hurricane 3.0L Twin Turbo Engine 420 horsepower, ចង្កៀងបំភ្លឺផ្លូវ និងភ្លើងកាត់អ័ព្ទ LED, ស៊ីមាំងភ្លោះ, ប្រព័ន្ធលំហូរខ្យល់នៅលើគម្របម៉ាស៊ីន, ពូកស្បែកប្រភេទប្រណិត , កុងទ័រ Digital ( Digital Cluster Display ), កៅអីជួរទីពីរធំទូលាយ និងមានផាសុកភាព, 9-Alpine Speaker, អេក្រង់ធំ Touch Screen 12 inhes – Uconnect ហើយមានក្នុងស្តុកស្រាប់ មិនរង់ចាំយូរ ជាមួយជម្រើសពណ៌ជាច្រើនសម្រាប់ជ្រើសរើស។
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក តែងតែបាននាំចូលមកនូវរថយន្តទំនើបៗ ប្រភេទរថយន្ត Pick-up ដែលកំពុងពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក មកចែកចាយនៅទីផ្សារនៅកម្ពុជា។ រថយន្ត RAM របស់អាមេរិក ត្រូវបានស្គាល់ថាជារថយន្តប្រភេទ Pick Up បែប Performance និងLuxury ដែលអាចផលិតកម្លាំងសេសបានរហូតដល់ : RAM 1500 Rebel 420សេស ហើយសម្រាប់ RAM RHO អាចផលិតឡើងរហូតដល់ 540 សេស ។
ថ្មីៗខាងមុខនេះ RAM នឹងមានសមាជិកថ្មីមកដល់ហើយគឺ RAM 1500 RHO ២០២៦ ដែលជាកំពូលរថយន្ត Spec សម្រាប់ត្រកូលរថយន្ត Pick Up របស់ RAM ក្នុងឆ្នាំ២០២៦ ខាងមុខនេះ៕
RAM 1500 REBEL on the Rise in Cambodia
The market for RAM trucks in Cambodia has begun to grow rapidly, with more and more of them seen on the roads, especially the RAM 1500 REBEL.
(Phnom Penh): In general, pickup trucks are extremely popular in Cambodia due to their durability, cargo capacity, and ability to handle both paved roads and difficult terrain. The Ford Ranger is one of the most popular pickup trucks in Cambodia.
It is known for its strong power, durability, attractive design, and modern technology. It also comes with various engine options and configurations suitable for all types of users, both for family and commercial purposes.
The RAM 1500 REBEL has also been growing rapidly in popularity in Cambodia, especially in the past few years, as we are seeing more of them on the roads. This type of vehicle is favored because of its strength, durability, spaciousness, and luxury interior design, along with a 0% import tax and many modern features such as: a Hurricane 3.0L Twin Turbo engine producing 420 horsepower, LED headlights and fog lights, twin exhaust pipes, hood air vents, premium leather seats, a digital instrument cluster display, a wide and comfortable second-row seat, 9 Alpine speakers, and a large 12-inch Uconnect touchscreen. It is readily available in stock with many color options to choose from.
RMA Cambodia consistently imports modern pickup trucks that are highly popular in the United States to distribute in the Cambodian market. American pickup trucks are known as luxury performance pickups capable of producing high horsepower: the RAM 1500 Rebel produces 420 HP, while the RAM RHO can deliver up to 540 HP.
RAM trucks are recognized as luxury, high-performance pickup trucks. In the near future, RAM will introduce a new member — the RAM 1500 RHO 2026, which will be the top-spec pickup truck in the RAM lineup for 2026. សម្រួលផ្សាយដោយ ទៀងបុណ្ណរី


