Today Internet

ក្រុមហ៊ុន TODAY internet បានផ្គត់ផ្គង់សេវាអុីនធឺណិតឥតគិតថ្លៃដល់ ព្រឹត្តិការណ៍ដ៏ធំមួយ រយៈពេលបីថ្ងៃ នៅក្នុងតំបន់អភិវឌ្ឍន៍ ភ្នំពេញ ស៊ីធីសេនធ័រ បឹងកក់

ក្រុមហ៊ុន​ TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦​ មកម្លេ៉ះ។ កាលពីេពលថ្មីៗនេះក្រុមហ៊ុន TODAY internet បានចូលរួម​ក្នុង “ព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៍” ដែលជាព្រឹត្តិការណ៍ពិសេសមួយដែលដាក់បង្ហាញនូវផលិតផលម្ហូបអាហារកូនខ្មែរក្នុងស្រុក និងអន្តរជាតិជាច្រើនមុខ រួមទាំងមានការបង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរជាច្រើនដូចជា ឧបករណ៍ភ្លេងខ្មែរ របាំអប្សរា ល្ខោនខោល ល្ខោនបាសាក់ យីកេ និងចាប៉ីផងដែរ។​  ក្នុងឱកាសនេះក្រុមហ៊ុន TODAY internet ក៏បានចូលរួមផ្គត់ផ្គងសេវាអុីនធឺណិតដោយឥតគិត ថ្លៃទៅកាន់ព្រឹត្តិការណ៍នេះ បូករួមទាំងមានការផ្ដល់ជូនជាគូប៉ុងចំនួន ១០% បន្ថែមទៅលើកញ្ចប់អុីនធឺណិតគេហដ្ឋានរបស់ខ្លួន និងមានកាដូរអនុស្សាវរីយ៍សម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ ព្រឹត្តិការណ៍នេះគឺមានរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥

​វេលាម៉ោង ៤ល្ងាចដល់ម៉ោង ១០យប់ ដែលរៀបចំឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ ភ្នំពេញ សុីធីសេនធ័រ តំបន់បឹងកក់ ដែលមានការចូលរួមពីសំណាក់អាជីវករ ​និងបណ្ដាក្រុមហ៊ុនផ្សេងៗ
យ៉ាងច្រើនកុះករ។​ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។ សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង