Today Internet

ប៊ូសស្រ្តងចិត្តល្អជួយទៀតហើយ អ្នកស្លាប់ 5លានរៀល អ្នករបួសម្នាក់1លានរៀល

ស៊ែឱ្យគ្រួសារជនរងគ្រោះនៅភូមិព្រៃចាន់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ មិនទុកបងប្អូនចោលទេ ជួយឧបត្ថម្ភបន្ទាន់ដល់ប្រជាជនស្លូតត្រង់ដែលបាត់បង់ជីវិត 5លានរៀល និងជួយថ្លៃព្យាបាលដល់អ្នករងរបួសម្នាក់ 1លានរៀល។

នេះហើយស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសុខទុក្ខជាមួយគ្នា! ក្រុមហ៊ុនប៊ូសស្រ្តង តែងតែយកចិត្តទុកដាក់ មិនទុកបងប្អូនខ្មែរយើងចោលឡើយ ដូចជាក់ស្ដែងគ្រាន់តែទទួលដំណឹងដ៏សែនសោកសៅ ប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់បានបាត់បង់ជីវិត1នាក់ និងរងរបួស4នាក់ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា កាលពីម្សិលមិញ ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025។

Mr. Christ ប្រធានរោងចក្រប៊ូសស្រ្តង ក៏ស្នើសុំឱ្យអន្តរជាតិជួយរកយុត្តិធម៍ជូនប្រទេសខ្មែរយើងផង ខ្មែរចង់បានសន្តិភាព ខ្មែរស្រលាញ់សន្តិភាព។ ប៊ូសស្រ្តងចិត្តល្អ តែងតែងជួយខ្មែររហូត! ចង់ជួយខ្មែរ ញុំាប៊ូសស្រ្តង! សម្រួលផ្សាយដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង