Today Internet

នាយកប្រតិបត្តិក្រុមហ៊ុន TODAY internet បានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ជាង ២១ ក្នុងវិស័យអុីនធឺណិតទៅកាន់អ្នកចូលរួមព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍសុសវែរ

 កាលពីពេលថ្មីៗនេះលោក ម៉េង សុងកេង ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានអញ្ញើញចូលរួមក្នុងកម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរដ៏ធំបំផុតក្នុងប្រទេសកម្ពុជាដែល ហៅកាត់ថា CODE-C 2025។ វត្តមានរបស់លោកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍សន្ន្ិសីទនេះ គឺក្នុងគោលបំណងចែករំលែកនូវចំណេះដឹងរួមជាមួយបទពិសោធន៍ជាង ២១ឆ្នាំអំពីផ្នែកព័ត៍មាន វិទ្យាក្នុងវិស័យអុីនធឺណិតជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ។

លោក ម៉េង សុងកេង បានគូសបញ្ជាក់ថា “តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានអាយុកាលជិត ១០ឆ្នាំហើយ។ ចំពោះការចាប់ផ្តើមនៃដំណើរ ការក្រុមហ៊ុននេះគឺកើតចេញពីការចូលចិត្ត និងមានជំនាញក្នុងវិស័យនេះស្រាប់ដែលធ្វើអោយ ក្រុមហ៊ុនមានភាពរឹងម៉ាំអាចឈរលើទីផ្សារក៏ដូចជាទទួលបានការទុកចិត្តពីអតិថិជនជាច្រើនរហូតមកដល់សព្វថ្ងៃ។​”

ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុនអុីនធឺណិតមួយរូបរួមផ្សំជាមួយបទពិសោធន៍ជាង ២១ឆ្នាំក្នុង វិស័យនេះស្រាប់លោក សុងកេង សង្ឃឹមថាការចែករំលែកក្នុងកម្មវិធីសន្និសីទអ្នកអភិវឌ្ឍ ន៍សុសវែរនេះជាផ្នែកមួយចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅកាន់អ្នកចូល រួមទាំងអស់។

គូសបញ្ជាក់ថាកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា – CADT ដែលមានការ អញ្ញើញចូលរួមពីគណៈប្រតិភូ និង​បណ្ដាក្រុមហ៊ុនផ្សេងៗទៀតជាពិសេសសិស្សនិស្សិតជាច្រើន កុះករផងដែរ។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង