ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ

ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។
ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ ប្រចាំឆមាសទី១​ ឆ្នាំ២០២៥​ និងទិសដៅអនុវត្ដបន្ដ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត​ នាថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង