ប៊ូសស្រ្តង បន្តជួយវីរៈកងទ័ពរបួស សរុបទឹកប្រាក់ ៤០លានរៀល

ក្ដុកក្ដុលចិត្តណាស់! ខ្មែរជួយខ្មែរ! ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ គ្រាន់តែទទួលដំណឹងពីវីរៈកងទ័ពរបួសភ្លាម Mr. Christ និងក្រុមការងារប៊ូសស្រ្តង មិនបង្អង់ចាំយូរ ចេញដំណើរទៅមន្ទីរពេទ្យមួយកន្លែងនៅខេត្តព្រះវិហារ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារវីរៈកងទ័ពរបួស និងជួយឧបត្ថម្ភទឹកប្រាក់ សរុប ៤០លានរៀល កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង នៅតែបន្តបេសកកម្មជួយវីរៈកងទ័ពរបួស និងពលី ក្នុងយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ញុំាប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ! សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង