ប៊ូសស្រ្តង បន្តយកប្រាក់លើកទឹកចិត្ត ១០លានរៀល ជូនវីរៈកងទ័ពរបួសដោយផ្សែងពុល

បេះដូងខ្មែរតែមួយ! ក្រុមហ៊ុន ប៊ូសស្រ្តង ជួយហើយជួយទៀត ដល់ជនភៀសសឹក វីរៈកងទ័ពរបួស និងពលី។ ឥឡូវនេះ បន្តយកប្រាក់លើកទឹកចិត្ត ១០លានរៀល ដល់វីរៈកងទ័ព សេរី វុទ្ធ ដែលរងរបួសដោយផ្សែងពុលអំឡុងពេលសង្គ្រាមខ្មែរ-សៀម ហើយមានចិត្តអង់អាច ដោយដៃម្ខាងការពារកូនៗពីគ្រាប់ផ្លោង ដៃម្ខាងទប់ទល់នឹងសត្រូវការពារទឹកដីខ្មែរ។

យើងជាកូនខ្មែរ ត្រូវចងចាំថា ទាហានគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!  សន្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង