ក្រុមហ៊ុន TODAY internet បានរៀបចំនៅកម្មវិធីកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារ ប្រចាំពាក់កណ្ដាលឆ្នាំ និងគម្រប់ខួប ៩ឆ្នាំ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានរៀបចំនៅកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំពាក់កណ្ដាលឆ្នាំ និងលេីកទិសដៅយុទ្ធសាស្រ្តការងារបន្តសម្រាប់ត្រីមាសទី 3 និងទី 4។ កម្មវិធីនេះប្រារព្ធធ្វេីនៅសណ្ឋាគារផ្កាយ 4 សាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងអស់។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យ និងតាមដាននូវវឌ្ឍនភាពការងារដែលសម្រេចបាននៅពាក់កណ្ដាលឆ្នាំ២០២៥នេះ និងទិសដៅការងារបន្តរបស់ក្រុមហ៊ុន TODAY internet ដោយមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតថ្នាក់ដឹកនាំលើការងារមួយចំនួនដែលបានអនុវត្តកន្លងមក និងលើកឡើងនូវដំណោះស្រាយមួយចំនួនក្នុងការអនុវត្តការងារសម្រាប់ត្រីមាស​ទី៣ និងត្រីមាសទី៤ បន្ទាប់ឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះផងដែរក្រុមហ៊ុន​​ក៏បានរៀបចំនូវកម្មវិធីអបអរសាទរគម្រប់ខួប ៩ឆ្នាំនៃដំណើរការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦ មកម្ល៉េះដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលមានជំនាញច្បាស់លាស់ ស្រលាញ់បច្ចេកវិទ្យា ការច្នៃប្រឌិត និងបានឆ្លងកាត់ឧបសគ្គធំៗ និងការប្រកួតប្រជែងជាច្រើន រហូតមកដល់បច្ចុប្បន្ននេះ។

បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវាអុីនធឺណិតជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង