ក្រុមហ៊ុន TODAY internet បានដឹកនាំក្រុមការងារចូលរួមការងារសប្បុរសធម៌បរិច្ចាគនូវស្បៀងមួយចំនួនដើម្បីជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាត។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានដឹកនាំក្រុមការងារចូលរួមបរិច្ចាគនូវស្បៀងមួយចំនួន​ដើម្បីជួយដល់កងកម្លាំងជួរមុខ​ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជា ដើម្បីជាការបង្ហាញនូវភាពស្មោះស្ម័គ្រអំពីទំនួលខុសត្រូវជាមួយសង្គមជាតិ។ ចំពោះបញ្ហាប្រឈមជាបន្តបន្ទាប់ដែលគ្រួសារជនភៀសខ្លួនកំពុងជួបដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ បានជម្រុញចិត្តដល់ក្រុមហ៊ុន TODAY internet ក្នុងការចូលរួមផ្តល់នូវជំនួយ ដែលជាសម្ភារៈសំខាន់ៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។ ក្រុមហ៊ុនបានផ្ដល់ជូនដូចជា អង្ករ មីជាតិ ត្រីខកំប៉ុង នំនែករួមជាមួយភេសជ្ជៈផងដែរ។ ក្នុងឪកាសនេះក្រុមគ្រួសារ​ TODAY internet សូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់ អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ។  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង