ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានកិត្តិយសក្នុងការទទួលស្វាគមន៍ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅអគារតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ម៉ាក ជេស៊ីប៊ី (JCB) ផ្លូវ ៦A

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុន អ​​ អិម អេ (ខេមបូឌា) ម.ក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកនៃក្រុមហ៊ុនអ​​ អិម អេ (ខេមបូឌា) ម.ក លោក ងន សាំង មានកិត្តិយសក្នុងការទទួលស្វាគមន៍ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅអគារតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ម៉ាក ជេស៊ីប៊ី (JCB) ផ្លូវជាតិលេខ ៦A។​

ក្នុងកិច្ចទទួលស្វាគមន៍នៃដំណើរទស្សនកិច្ចនៅអគារតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) នេះឃើញថាបានប្រព្រឹត្តទៅដោយរលូន និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរពីសំណាក់ថ្នាកដឹកនាំក្រុមហ៊ុន បុគ្គលិក រួមទាំងភ្ញៀវកិតិយស់ជាច្រើនរូបផងដែរ។

ក្នុងដំណើរទស្សនៈកិច្ចនេះឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសតេស្តសាកល្បងគ្រឿងចក្រ 2គ្រឿងរបស់ JCB គឺគ្រឿងចក្រ JCB NXT 215 LC ដែលជាប្រភេទគ្រឿងចក្រអេស្កាវ៉ាទ័រដែលមានទម្ងន់ប្រត្តិបត្តិការ 21.5 តោនមានចំណុះប៉ែល 1.25 ម៉ែត្រគូបដែលជាផលិតផលលក់ដាច់បំផុតរបស់ JCB Cambodia និងគ្រឿងចក្របក្សី JCB Backhoe Loader ដែលជាប្រភេទគ្រឿងចក្រពហុជំនាញដែលលក់ដាច់បំផុតជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងទីផ្សាររបស់ប្រទេសកម្ពុជា និងជាប្រភេទគ្រឿងចក្ររួមបញ្ចូលគ្នារវាងអេស្កាវាទ័រ និងសាស័រក្នុងគ្រឿងចក្រតែមួយ បំពេញការងារបានច្រើនមុខ ចល័តបានគ្រប់ទីកន្លែង និងអាចផ្លាស់ប្តូរឧបករណ៍បន្ថែមតាមតម្រូវការប្រើប្រាស។

ជាមួយគ្រឿងចក្ររបស់ JCB អតិថិជននឹងទទួលបាននូ​វគ្រឿងចក្រដែលធន់រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើបនៃ ប្រព័ន្ធ LiveLink ដែលអាចឲ្យអតិថិជនពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែរទាំម៉ាស៊ីនតាមប្រព័ន្ធអ៊ិនធឺណិតបានទាំង កុំព្យូទ័រ​ ឬទូរស័ព្ទដៃបានយ៉ាងទំនើប និងងាយស្រួល។

ប្រូម៉ូសិននេះផងដែរ និងចូលទៅសម្រួលដល់ផ្នែក ហិរញ្ញវត្តុជួយអោយអតិថិជនបានកាត់បន្ថុយការចំណាយ និងជាផ្នែកមួយជួយដល់អាជីវកម្មរបស់អតិថិជនទាំងអស់ របស់គ្រឿងចក្រ JCB ផងដែរ។

ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម​ ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។

 

គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា​ អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឲ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើន​នៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្មឬរ៉ែផ្សេងៗ។ល។

អត្ថបទដែលជាប់ទាក់ទង