Today Internet

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អតិថិជនរបស់បុរីនិងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ មកអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់បណ្ណកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ជូនអតិថិជនរបស់បុរីនិងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ចំនួន ៥

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អតិថិជនរបស់បុរីនិងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ មកអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់បណ្ណកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ជូនអតិថិជនរបស់បុរីនិងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ចំនួន ៥ ៖

១. គម្រោងផ្ទះល្វែង ចំនួន ៣៣ ក្បាលដី ស្ថិតនៅភូមិល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២. គម្រោងផ្ទះល្វែង ចាន់ នន់វិទ្យា ចំនួន ៥៥០ ក្បាលដី ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣. គម្រោងផ្ទះល្វែងបុរី វីឡាមាស (អតីតបុរី លាភ សំណាង) ចំនួន ២៨ ក្បាលដី ស្ថិតនៅភូមិស្ងោរលិច និងភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
៤. គម្រោងផ្ទះល្វែង ចំនួន ២៩ ក្បាលដី ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥. គម្រោងបុរី វីអាយភី ចំនួន ១០៥ ក្បាលដី ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ
ទីកន្លែង៖ នៅសាលសន្និសីទនៃមន្ទីរពិសោធន៍ជាតិសំណង់៕

អត្ថបទដែលជាប់ទាក់ទង