កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ មានប្រាក់ ​៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លារ

ភ្នំពេញ ៖ កាលពីថ្ងែទី១២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ (ប្រាក់ ចំនួន​៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ៨ម៉ឺនដុល្លា) នៅចំណុចបុរីអ័រគីដេវីឡា ផ្ទះលេខ QR១៣-​២២ ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។
ឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១-ឈ្មោះ ធន សុផាត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
២-ឈ្មោះ ធន ច័ន្ទធឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
សម្ភារៈបាត់បង់ និងខូចខាត ៖ ប្រាក់ចំនួន៤៥,០០០ដុល្លារ គ្រឿងអលង្ការ មួយចំនួន(សរុប៨ម៉ឺនដុល្លារ) ខូច៦ទូរដែក។
សម្ភារៈបន្សល់ទុក៖ រូបថត ស្នាមគាស់ទូរដែក និងសម្ភាររាយប៉ាយនៅក្នុងបន្ទប់(កើតហេតុ) ទូរស័ព្ទដៃ ចំនួន៥គ្រឿង ស៊េរីចាស់ អាវុធខ្លី ចំនួន៣ដើម ម៉ាករ៉ូឡូ ២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន១ដើម កុំព្យូទ័រយួរដៃ ចំនួន២គ្រឿង ខ្សែកស្វារេមានត្បូង ១ខ្សែ កូនកាបូបដៃចំនួន១ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
អត្ថបទដែលជាប់ទាក់ទង