កញ្ចប់អុីនធឺណិតអាជីវកម្មថ្មី TODAY GigaFAST ជាមួយនឹងល្បឿនលឿន ថេរជាងមុន សាកសមបំផុតសម្រាប់ម្ចាស់អាជីវកម្ម
ការតភ្ជាប់សេវាអុីនធឺណិតដែលល្អគឺចាំបាច់សម្រាប់ដំណើរការអាជីវកម្មអោយជោគជ័យនា
ពេលបច្ចុប្បន្ននេះ។ ហេតុដូចនេះក្រុមហ៊ុន TODAY internet ផ្តល់ជូននូវសេវាកម្មអុីនធឺណិតល្បឿនលឿនដែលអាចទុកចិត្តបាន និងស្របតាមតម្រូវការរបស់អាជីវកម្មគ្រប់ទំហំ។
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់អាជីវកម្មទាំងអស់ក្រុមហ៊ុន TODAY internet បានដាក់ចេញនូវកញ្ចប់ថ្មីសម្រាប់អាជីវកម្មគឺ TODAY GigaFAST គឺជាកញ្ចប់មួយដែលមាន
ល្បឿនលឿនជាងមុនដែលបង្កើតឡើងសម្រាប់សហគ្រាស និងអ្នកប្រើប្រាស់ដែលយល់អំពី
បច្ចេកវិទ្យាដោយផ្តល់នូវល្បឿន Gigabit ល្អសម្រាប់កម្មវិធីធំៗ ដំណើរការហ្គេមលឿន និងប្រតិបត្តិការទិន្នន័យដែលមានទំហំធំ។
អតិថិជនអាជីវកម្មអាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម៖
- TODAY GigaFAST ដែលមានល្បឿន 70Mbps (Global 50mbps) ចំណាយត្រឹមតែជាង ៥៥ដុល្លារក្នុង ១ខែ។
- TODAY GigaFAST ដែលមានល្បឿន 80Mbps (Global 70mbps) ចំណាយត្រឹមតែជាង ៧៣ដុល្លារក្នុង ១ខែ។
- TODAY GigaFAST ដែលមានល្បឿន 100Mbps (Global 90mbps) ចំណាយត្រឹមតែជាង ៩២ដុល្លារក្នុង ១ខែ។
អតិថិជនទាំងអស់នឹងទទួលបានការតំឡើងជូនដោយឥតគិតថ្លៃ ទទួលបាន សេវាថែទាំផ្នែកបច្ចេកទេស ២៤ ម៉ោងក្នុង ១ សប្តាហ៍តាមរយៈ Group Telegram ជាមួយក្រុមការងារផ្នែកបច្ចេកទេស និងបញ្ញាសប្បនិម្មិត (AI)។
ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន TODAY internet នឹងធ្វើការជាមួយអ្នកដើម្បីកំណត់ការជ្រើស យកកញ្ចប់អុីនធឺណិតដ៏ល្អបំផុត និងត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី