លោកជំទាវ ឌិត នីតា បញ្ជាក់ថា “យើងបន្តបេសកកម្ម ជាអ្នកនាំសារដ៏ចំណាន រវាងប្រជាពលរដ្ឋ និងសង្គម ហើយពីសង្គមជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាជនវិញ ព្រមទាំងចូលរួមបង្កើនកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ”

ភ្នំពេញ៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មាន ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤នេះ។
លោកជំទាវបានគូសបញ្ជាក់ថា៖” យើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្រ្ត ជាពិសេសការប្រែប្រួលនៃសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលរហូតដល់ពេលនេះ យើងបានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ ពី SD មក Full-HD និងត្រៀមចូលឌីជីថល តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យើងបានអភិវឌ្ឍន៍ការផ្សាយលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channels,… ។ល។ ដែលកំពុងធ្វើឲ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន។ លើសពីនេះ យើងបានអភិវឌ្ឍន៍មាតិការផ្សាយជាបន្តបន្ទាប់ តាមសភាពការណ៍ និងតម្រូវការអ្នកស្តាប់ និងអ្នកទស្សនា ឈរលើទិសស្លោក«អប្សរាដើម្បីប្រជាជន»។
លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងឱ្យដឹងដែរថា៖ការពិតជាក់ស្តែង ថ្មីៗក្រុមហ៊ុនអប្សរាមេឌា បានសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍ធំៗជាពិសេស កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការបោះឆ្នោតសកល និងអសកល ។ ក្រៅពីនេះ ដោយមើលឃើញថាប្រព័ន្ធឌីជីថលបាន និង កំពុងមានការជឿនលឿន និងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។
លោកជំទាវបានមានប្រសាសន៍ថា”បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទ និង គោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានា លើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ AMS ក្នុងរយៈពេល៣ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បង មិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំ និងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែប និងមានអត្ថប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក”។
លោកជំទាវ បានថ្លែងបញ្ជាក់ដែរថា៖សម្រាប់AMS ផ្ដោតសំខាន់លើការផលិតមាតិកា និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល រួមមាន៖បណ្ដាញព័ត៌មានអប់រំ (AMS Education) ,បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy) ,បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization) ,បណ្ដាញព័ត៌មានកីឡា (AMS Sports) ,បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment) ,បណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute) ដើម្បីសម្រេចតាមទស្សនៈវិស័យរួម ជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែបនិងមានប្រយោជន៍ សម្រាប់ប្រជាជនគ្រប់រូប AMS បានបង្កើតកម្មវិធី?ពិសេសជាច្រើនផ្សេងទៀត ដូចជា AMS Politico 360 AMS សច្ចធម៌ប្រវត្តិសាស្ត្រ និងកម្ពុជាមាតុភូមិខ្ញុំ ជាដើម។ កន្លងមកនេះដែរ យើងបានសហការជាមួយបណ្តាញទស្សន៍ឌីជីថល ទូរទស្សន៍ផ្កាយរណប ទូទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន និងទូរទស្សន៍ក្នុងស្រុកជាច្រើនទៀត ដើម្បីពង្រីកសក្តានុពលនៃការផ្សព្វផ្សាយរបស់យើងកាន់តែធំទូលាយ។ លើសពីនេះ យើងទទួលបានការសហការផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកម្មវិធីផ្សាយជាមួយវិទ្យុនិងទូរទស្សន៍បរទេសមួយចំនួន ដូចជាវិទ្យុនិងទូរទស្សន៍មជ្ឍិមចិន តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន វិទ្យុបារាំងអន្តរជាតិ រួមទាំងស្ថាប័ន ផលិតកម្មល្បីៗ ដូចជា និងក្រុមផលិត Influencers ជាដើម៕ #កអក #ams

អត្ថបទដែលជាប់ទាក់ទង