អ្នកគាំទ្រម្នាក់លេចលាមកដាក់ខោ ជះក្លិនដល់អាយដល ស្អុយពេញកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ កម្មវិធីប្រគល់ពានរង្វាន់ Hanteo Music Awards ឆ្នាំ២០២៤ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយមានរឿងរ៉ាវដែលកើតឡើងដោយមិននឹកស្មានដល់។ ដោយនៅរាត្រីនោះមានអ្នកគាំទ្រម្នាក់ដែលឈរទស្សនា ក្នុងកម្មវិធីប្រគល់ពានបានចេញលាមកដាក់ខោ ហើយនៅជិតកន្លែងអង្គុយរបស់សិល្បករ ធ្វើឱ្យជះក្លិនពេញកម្មវិធី ទាំងអ្នកគាំទ្ររាប់រយនាក់ និងសិល្បករដែលចូលរួម។   មានសេចក្តីរាយការណ៍ថា មានអ្នកគាំទ្រម្នាក់បានដោះខោចេញដើម្បីធ្វើសកម្មភាពនេះ នៅលើអ៊ីនធឺណិត មានរូបភាពចែកចាយនូវ Idol របស់ពួកគេត្រូវបានគេឃើញយកដៃខ្ទប់ច្រមុះពេញកម្មវិធី។  ក្រៅពីរឿងលាមកនេះហើយ ក៏មានអ្នកបានរកឃើញស្រោមអនាម័យប្រើរួចនៅក្នុងធុងសំរាមក្បែរកន្លែងរៀបចំកម្មវិធី ធ្វើឱ្យកម្មវិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះក្លាយជារឿងមួយគួរឱ្យហួសជាច្រើនបានកើតឡើង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង