យន្តហោះដែលធ្វើដំណើរកាត់ប្រទេសឥណ្ឌា និងប៉ាគីស្ថានជាច្រើនគ្រឿងបានសម្រេចចិត្តជិះផ្លូវផ្សេងដោយមិនឆ្លងកាត់ប្រទេសសង្រ្គាមទាំងពីរឡើយ
BREAKING ៖ យន្តហោះដែលធ្វើដំណើរកាត់ប្រទេសឥណ្ឌា និងប៉ាគីស្ថានជាច្រើនគ្រឿងបានសម្រេចចិត្តជិះផ្លូវផ្សេងដោយមិនឆ្លងកាត់ប្រទេសសង្រ្គាមទាំងពីរឡើយ ក្រោយពីឥណ្ឌាបើការវាយប្រហារយ៉ាងសន្ធាប់លើប៉ាគីស្ថានក្នុងតំបន់ ៩ទីតាំងធំៗ ចោទជាទីតាំងដែលគ្រប់ភេរវករលាក់ខ្លួន។
តាមគេហទំព័រតាមដានការធ្វើដំណើរតាមជើងហោះហើរ Flightrader24 បានបង្ហាញឲ្យឃើញរូបភាពយន្តហោះជាច្រើនបានវាងគេចមិនឆ្លងកាត់ប្រទេសប៉ាគីស្ថានឡើយ។ ក្រោយឥណ្ឌាបើកការវាយប្រហារនៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅកម្ពុជា) ប៉ាគីស្ថានបានបិទសាលានៅទូទាំងក្រុងអ៊ីស្លាម៉ាបាដ ប៉ាគីស្ថានក៏បានប្រកាសបិទដែនអាកាសរយៈពេល ៤៨ ម៉ោង និងត្រៀមសងសឹកឥណ្ឌាវិញ។
គួរបញ្ជាក់ថាទាំងឥណ្ឌា និងប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជាង ១៧០គ្រាប់ ប្រសិនបើជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានមិនមានការចចារណាមួយបញ្ចប់នោះទេនោះប្រទេសទាំងពីរអាចនិងឈានដល់ការប្រើប្រាស់អាវុធធន់ធ្ងន់៕ by CC Times