គួរឱ្យរន្ធ.ត់!! ជារឿងដែលនឹកស្មានមិនដល់ បុរសម្នាក់កំពុងដេកនៅលើគ្រែមុខផ្ទះសុខៗ ស្រាប់តែត្រូវបងថ្លៃប្រល័យជីវិ.ត

​ខេត្ត​ព្រៃវែង ៖ ជារឿងដែលនឹកស្មានមិនដល់មួយ និងគួរ​​ឱ្យរន្ធ.ត់ ដែលបានកើតឡើងទៅលើបុរសម្នាក់ ក្នុងពេលដែលរូបគាត់កំពុងតែដេកសុខៗនៅមុខផ្ទះរបស់ខ្លួន ស្រាប់​តែត្រូវបងថ្លៃដែលជាមនុស្សវិកលចរិ.ត ចូលមកកា.ប់ជាច្រើនកាំបិ.ត បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម។  ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី៦ កុម្ភៈ នៅចំណុច​ខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។   ជនរងគ្រោះឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃ ចំណែកជនបង្កឈ្មោះស្ដើង សឹង ភេទប្រុស អាយុ៥៣ឆ្នាំ ជាមនុស្សវិកលចរិ.ត អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហើយ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កនិងប្អូនថ្លៃ ពុំមានទំនាស់ ឬគំនុំអ្វីនឹងគ្នាពីមុនមកឡើយ ​។ នៅ​ពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនៅលើគ្រែសុខៗ ស្រាប់តែជនសង្ស័យកាន់កាំបិ.តកញ្ចែតចូលទៅកា.ប់សន្ធាប់ទៅលើប្អូនថ្លៃដែលកំពុងដេកលក់ បណ្ដាលឱ្យប្រកាច់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។  ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះមកឃើញ ក៏ផ្អើលឆោឡោឡើង ប្ដឹងដល់សមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ ភ្លាមៗតែម្ដង។  បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ហើយសមត្ថ​កិច្ចកំពុងបន្តនីតិវិធី ចំណែកស.ពជនរង​គ្រោះបានប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕​   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង