រន្ធត់​! បុរស​ម្នាក់​លោ​.​ត​ឆ័​ត្រ​យោង​ថត​វី​ដេ​អូ​ខុស​បច្ចេកទេស ជួប​គ្រោះ​អកុសល​ផ្អើល​ពលរដ្ឋ​ថៃ

ប្រទេស​ថៃ ៖ បើ​តាម​ប៉ូលិស​ថៃ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​លោ​.​ត​ឆ័​ត្រ​យោង ដែល​ជា​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជីវី​.​ត​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៧ ខែមករា ឆ្នាំ​២០២៤ បន្ទាប់​ពី​គាត់​បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​២៩ នៃ​ខុន​ដូ​មួយ​កន្លែង កណ្តាល​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដើម្បី​លោ​.​ត​ឆ័​ត្រ​យោង ប៉ុន្តែ​ជា​សំណាងអាក្រក់ ឆ័​ត្រ​យោង​របស់​គាត់ បែរជា​មិន​រលាស់​បើក​ខុស​បច្ចេកទេស បណ្ដាល​ឱ្យ​គាត់​ធ្លាក់​ស្លា​.​ប់​តែ​ម្ដង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ «The Nation» និង «PBS World» កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤​នេះ​។ប្រភព​ដដែល​បន្ត​ថា អ្នក​លោ​.​ត​ឆត្រយោង ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា «Nathy Odinson» អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ដោយ​គាត់​មាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ឈ្មោះ​ថា «Nathy’s Sky Photography» ហើយ​មាន​អ្នក​ចូល​ចិត្ត​ជាង​៥​ពាន់​នាក់ និង​អ្នកគាំទ្រ​ជាង​១​ម៉ឺន​នាក់​។  ប៉ូលិស​ទេសចរណ៍​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ត្រូវ​បាន​គេ​ជូនដំណឹង​អំពី​ឧបទ្ទវ​ហេតុនេះ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ហើយ​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​អគារ​ខុន​ដូ​នៅ Tambon Na Klua ក្នុងស្រុក Bang Lamung នៃ​ខេត្ត Chonburi បន្ទាប់​មក​ក៏​បាន​រក​ឃើញ​សា​.​កស​.​ព​របស់​គាត់​ធ្លាក់​មក​លើ​ដី ជា​មួយនឹង​ឆ័​ត្រ​យោង​ពណ៌​ខៀវ​មួយ​។  មន្ត្រី​សន្តិសុខ​នៃ​ខុន​ដូ បាន​ប្រាប់​ប៉ូលិស​ថា ពួក​គេ​បានលឺ​សំឡេង​ខ្លាំង ដូច​ជា​មាន​របស់ ឬ​វត្ថុ​អ្វីមួយ​ធ្ងន់​ធ្លាក់​បុ​.​កមក​ដី ។ ក្រោយមក ពួក​គេ​បានលឺ​ស្ត្រី​ម្នាក់​យំ ទើប​ពួក​គេ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ពិនិត្យ​​មើល ស្រាប់តែ​រក​ឃើញ Nathy ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ មុន​ពេល​គាត់​ស្លា​.​ប់​។  មន្ត្រី​សន្តិសុខ ដដែល​បាន​និយាយ​បន្ត​ថា Nathy បាន​ចត​ឡាន​របស់​គាត់​នៅ​ខាងក្រៅ​ខុន​ដូ ហើយ​បាន​លួ​.​ច​ចូល​ទៅ​ខាងក្នុង រួច​ឡើង​ទៅ​លើដំបូល ដើម្បី​លោ​.​ត​ឆ័​ត្រ​យោង​ពីលើ​កំពូល​ជាមួយ​មិត្តភក្តិ​របស់​គាត់ ដែល​មាន​មិត្តភក្តិ​ជា​អ្នក​ថត​វី​ដេ​អូ​នៅ​លើ​ដី​។  សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយ​បន្ត​ថា Nathy បាន​ធ្លាក់​បុ​.​ក​ជាមួយ​មែកឈើ មុន​ពេល​គាត់​ធ្លាក់​មក​ដល់​ដី​។ បុគ្គលិក​ខុន​ដូ អះអាង​ថា Nathy តែងតែ​លួ​.​ច​ឡើង​ទៅ​កាន់​ដំបូល​នៃ​អគារ​ខុន​ដូ​នេះ ដើម្បី​ថត​វី​ដេ​អូ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។  អធិការរង​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ស្រុក Bang Lamung ក៏​បាន​និយាយ​ដែរ​ថា មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែល​រង់ចាំ​ថត​វី​ដេ​អូ​នៅ​លើ​ដី ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​។ លោក​បន្ត​ថា ប៉ូលិស​នឹង​ត្រួតពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​ខុន​ដូ មុន​នឹង​បញ្ចប់​សំណុំរឿង​នេះ​។  សូម​ជម្រាប​ជូន​ផង​ដែរ​ថា Nathy Odinson តែងតែ​បង្ហោះ​វី​ដេ​អូ​ជា​ច្រើន​ឃ្លី​ប បង្ហាញ​ពី​សកម្មភាព​លោ​.​ត​ឆ័​ត្រ​ពីលើ​អាកាស និង​ការ​លោ​.​ត​ឆ័​ត្រ​ជា​ច្រើន​ទីតាំង​នៅ​ក្នុង​ប្រទេស​ថៃ​។ គាត់​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា «Thai Sky Adventurers» ដែល​លក់​កញ្ចប់​សម្រាប់​អ្នកទេសចរ​ចូល​ចិត្តការ​លោ​.​ត​ឆ័​ត្រ​យោង​ពីលើ​អាកាស​តាម​យន្តហោះ​តូច​មួយ ដែល​ក្រុមហ៊ុន​នេះ មា​នទី​តាំងនៅ​ក្នុងស្រុក SiRacha នៃ​ខេត្ត​ឈុ​ន​បុរី​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង