គេពុំដឹងថាមានវិបត្តិអ្វីនោះទេ បានជាបុរសម្នាក់ជិះម៉ូតូឡើងស្ពានជ្រោយចង្វារ យករូបថតទាំងគ្រួសារ ដាក់លើស្ពាន រួចលោតចូលទៅក្នុងទន្លេបាត់ តែមិនស្លាប់ ចេះហែលទឹកឡើងគោកវិញ

ភ្នំពេញ ÷ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ច ខណៈពេលឃើញបុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានជាជិះម៉ូតូម៉ាកscoopyមួយគ្រឿង ឡើងស្ពានជ្រោយចង្វារ យករូបថតទាំងគ្រួសារមកបាចចោលលើស្ពានរួចលោតទម្លាក់ខ្លួន ចូលទន្លេបាត់មួយសន្ទុះក្រោយ ឃើញហែលឡើងមកលើគោកវិញ។  ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូម៉ាកហុងដាscoopy ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JM-1579 ជិះឡើងមកលើស្ពានជ្រោយចង្វារហើយយករូបថតទាំងគ្រួសារ មកបាចនៅលើស្ពានរួចក៏លោតទម្លាក់ខ្លួន ចូលទៅក្នុងទន្លេបាត់តែម្តងមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសខាងលើ បានហែលទឹកឡើងមកលើគោកវិញ ត្រូវបានប្រជាពលរដ្ឋជិតខាងជួយនិងសមត្ថកិច្ច នាំយកឡើងមកលើគោកវិញ រួចនាំខ្លួនបុរសខាងលើយកទៅប៉ុស្តិ៍នគបាលសង្កាត់ស្រះចក ដើម្បីសួរនាំបន្ត។  បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនបុរសខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីសួរនាំនិងអប់រំណែនាំបន្ថែម រួចទាក់ទងហៅក្រុមគ្រួសារឲ្យមកយកបុរសខាងលើ ត្រឡប់ទៅផ្ទះវិញ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង