បែកធ្លាយរឿងចៅអធិការវត្តពោធិ៍អណ្តែតលួចរួមភេទជាមួយមនុស្សស្រី , សង្ឃឹមថា មានការស៊ើបអង្កេតផង

មានការទម្លាយអោយដឹងពីកូនសិស្សលោក ថា ព្រះតេជគុណ ខែម សិកខា ចៅអធិការវត្តពោធិ៍អណ្តែត ស្ថិតនៅភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានលួចរួមភេទជាមួយមនុស្សស្រីនៅក្រុងតាខ្មៅ ដោយបិទបាំងជាទីបំផុត ។  ប្រភពព័ត៌មានច្បាស់ការណ៍សុំមិនបញ្ចេញអត្តសញ្ញាណ នេះ បានសំណូមពរអោយព្រះមេគណខេត្តកណ្តាល និង មន្ទីរធម្មការនិងសាសនាខេត្តកណ្តាល មេត្តាបើកការស៊ើបអង្កេតផងទៅចុះ អាចទៅសួរអ្នកក្នុងវត្តពោធិ៍អណ្តែតបាន នរណាក៏បានដឹងរឿងទាំងនេះដែរ ។  ប្រភពព័ត៌មានពីអ្នកដឹងរឿងច្បាស់នៅក្នុងវត្តអះអាងជាសារសំឡេងមកកាន់អង្គភាពសារព័ត៌មានយើងថា នាពេលកន្លងទៅ ព្រះតេជគុណ ខែម សិកខា ចៅអធិការវត្តពោធិ៍អណ្តែត បានលួចនិមន្តទៅក្រុងតាខ្មៅ ថាមានធុរៈផ្ទាល់ខ្លួន តែតាមពិត គឺ ទៅរួមភេទជាមួយមនុស្សស្រី ។ ក្រោយមានអ្នកដឹងរឿងនេះកាន់តែច្រើន ឃើញថា ព្រះតេជគុណ ខែម សិកខា ចៅអធិការវត្តពោធិ៍អណ្តែត បានបណ្តេញកូនសិស្សនិងអ្នកដឹងរឿងចេញពីវត្តជាបន្តបន្ទាប់ ដោយចោទប្រកាន់ថា មានការប្រើប្រាស់គ្រឿងញៀនទៅវិញ ។  ដោយសារតែចង់អោយតម្លៃព្រះពុទ្ធសាសនានៅកម្ពុជាយើងកាន់តែរុងរឿង ទើប ប្រភពព័ត៌មានច្បាស់ការណ៍ទម្លាយរឿងនេះអោយអ្នកសារព័ត៌មានបានដឹងនិងជួយផ្សព្វផ្សាយ កុំអោយបុគ្គលសង្ឃខ្លះ ជ្រកក្រោមព្រះពុទ្ធសាសនា តែប្រព្រឹត្តខុសធម៌វិន័យ បរាជិក លួចរួមភេទជាមួយមនុស្សស្រីដែលជាទង្វើមិនអាចអន់អោនអោយបានឡើយ ។  ពាក់ព័ន្ធបញ្ហានេះ ព្រះតេជគុណ ខែម សិកខា ចៅអធិការវត្តពោធិ៍អណ្តែត បានបដិសេធមិនធ្វើការអត្ថាធិប្បាយទាំងនេះទេ ពេលអ្នកសារព័ត៌មានទៅសុំការសម្ភាស៍ដោយផ្ទាល់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ហើយបែរជាបញ្ជាអោយមនុស្សជំនិតរបស់ព្រះអង្គ ដេញអ្នកសារព័ត៌មានចេញថែមទៀតផង ។  ទោះបីយ៉ាងណា ទាំងពុទ្ធបរិស័ទនិងសិស្សលោកក្នុងវត្ត សុទ្ធតែបានដឹងរឿងនេះយ៉ាងច្បាស់គ្រប់ៗគ្នា និង សង្ឃឹមថា ព្រះមេគណខេត្តកណ្តាល នឹងបើកការស៊ើបអង្កេតផង កុំអោយ ព្រះតេជគុណ ខែម សិកខា ចៅអធិការវត្តពោធិ៍អណ្តែត ធ្វើបែបនេះ ព្រោះជាការបំផ្លាញនូវតម្លៃព្រះពុទ្ធសាសនា ៕ជុំវិញពត៌មានខាងលើនេះដែរTNMរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង