មន្ត្រីពន្លត់អគ្គិភ័យកំពុងបន្តបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋពីរល្វែងនៅខេត្តសៀមរាប

លោកអធិការក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីម៉ោងជាង០៦ ព្រឹកថ្ងៃទី ៣០ ខែ ធ្នូ នេះ រហូតមកដល់ពេលនេះ អគ្គិភ័យនៅបន្តឆេះផ្ទះពលរដ្ឋចំនួន២ល្វែងនៅក្រុងសៀមរាប ដោយមន្រ្តីពន្លត់អគ្គីភ័យ បានប្រើប្រាស់ឡានទឹកអស់ប្រហែលជាង ៤០ឡានហើយ។   បើតាមសមត្ថកិច្ច ផ្ទះថ្ម០២ល្វែង ដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំ និងរាយ សម្ភារៈអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ មានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអគ្គិសនី បោះដុំ និងរាយ។  យោងតាមរបាយការណ៍បឋម បានឱ្យដឹងថា ផ្ទះថ្ម ០២ល្វែង កម្ពស់ពីរជាន់ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះ មានទ្រព្យសម្បត្តិ និងសម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ ។  ចំពោះករណីនេះ មិនមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង