មិនដឹងដឹកឈើបានប៉ុន្មានដងទេលោកអើយទើបអស់លាក់ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ក្របួចជាប់រថយន្តមួយគ្រឿងរួមនិងឈើពេញទ្រុងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ

ខេត្តស្ទឹងត្រែងៈ ឈ្មួញលោតឆ័ត្រដឹកឈើតាមរថយន្តប្រភេទវេអង ដឹកមិនដឹងជាប៉ុន្មានដងរួចទៅហើយទេលោកអើយទើបអស់ល័ក្ខត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងតាមតាមប្រមាញ់ចាប់ក្របួចជាប់រថយន្តវេអងមួយគ្រឿងមានផ្ទុកឈើពេញទ្រុង ។ចាប់ឃាត់បានរថយន្តរួមនិងឈើ កាលពីវេលាម៉ោងប្រមាណជាង១០ យប់ថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ក្រោយមកអាវុធហត្ថខេត្តបានប្រគល់រថយន្តរួមនិងឈើឱ្យទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើនៅជាប់គល់ស្ពានសេកុង។  សមត្ថកិច្ចបានឲ្យដឹងថា រថយន្តវេរអងខ្នាតយក្សបានដឹកឈើផ្ទុកពេញទ្រុងខាងលើនោះ បានដឹកចេញពីកំពុងស្រឡៅនៃទឹកដីខេត្តព្រះវិហារមកកាន់ដីនៅខេត្តស្ទឹងត្រែង ប្រហែលជារថយន្ត១គ្រឿងនេះបានបន្លំដឹកឈើបានជាច្រើនដងជាច្រើនសារមកហើយនោះទេទើបបានអស់លក្ខណ៍ត្រូវបានអាវុធហត្ថខេត្តតាមប្រមាញ់ចាប់ចាប់ក្របួចជាប់បម្រុងនិងឆ្លងកាត់ស្ពានមេគង្គចូលទៅកាន់ទីរួមខេត្ត ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៩ ក្នុងស្រុកថាឡាបរិវ៉ាត់បន្ទាប់មកបានប្រគល់ជូនទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៅច្បាប់របស់រដ្ឋបាលព្រៃឈើ។សមត្ថកិច្ចបានបន្តឲ្យដឹងថា ឈើដែលរថយន្តវេរអងធ្វើការដឹកជញ្ជូនខាងលើនោះ ជាប្រភេទឈើគ្រឿងផ្ទះ។ខាងជំនាញមិនទាន់បានធ្វើការវាស់វែងឱ្យដឹងចំនួនម៉ែត្រគូបនៅឡើយទេ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង