ចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីការអនុវត្តសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការគ្រប់គ្រងសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។
កាលពីដើមខែវិច្ឆិកា ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការពិគ្រោះយោបល់អំពីការគ្រប់គ្រងសព្វាវុធជាលើកដំបូងក្នុងសប្តាហ៍នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនបានបង្ហាញអំពីកាលបរិច្ឆេទពិតប្រាកដនៃកិច្ចប្រជុំនោះទេ។
កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីអាម៉េរិកថាការចាប់ផ្តើមនៃកិច្ចពិគ្រោះយោបល់បែបនេះ មិនមានន័យថាជាការចាប់ផ្តើមកិច្ចចរចាជាផ្លូវការស្តីពីការបង្កើតដែនកំណត់ទៅលើកម្លាំងនុយក្លេអ៊ែររបស់ភាគីនានានោះទេ។អ្នកនាំពាក្យរូបនោះបាននិយាយថា កិច្ចពិគ្រោះយោបល់នេះនឹងធ្វើឡើងលើកម្រិតនៃនាយកដ្ឋានសម្រាប់ការគ្រប់គ្រងសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយលោកបាននិយាយបន្ថែមថា ភាគីទាំងពីរនឹងធ្វើកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាជាច្រើន រួមទាំងការអនុវត្តសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង