ពីធីសម្ភោធជាផ្លូវការ អេប ធីស៊ីអរ របស់យាន្តដ្ឋាន ធីស៊ីអរ ទំនើបនិងមុនគេនៅកម្ពុជា

រាជធានីភ្នំពេញៈ អតិថិជនជាច្រើនបានអញ្ជើញចូលរួមនិងអបអរសាទរនៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ2023 នៅតាមបណ្តោយផ្លូវ៥០ម៉ែតព្រៃស សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ យានដ្ឋាន TCR បានបើកកម្មវិធីសម្ពោធជាផ្លូវការ App TCR Auto garage ប្រើប្រាស់លើទូរសព្ទដៃហើយ ធ្វើអោយមានប្រសិទ្ធភាពខ្ពស់និងមានភាពងាយស្រួលទូរទាំងរាជធានីខេត្ត នៅក្នុងកម្មវិធី app នេះមានអត្ថប្រយោជន៍ដល់បងប្អូនអ្នកប្រើប្រាស់យានយន្ត ជាច្រើន មានដូចជា
១.របាយការណ៍តាមដានសុខភាពនៃរថយន្ត
២.ក្បួនថែរទាំសុខភាពរថយន្ត
៣.សេវាកម្មចល័ត
៤.សេវាកម្មសង្គ្រោះបន្ទាន់
៥.កញ្ចប់ថវិកាបម្រុង
ក្នុងពីធីនេះដែរ លោក ចាន់ណារ៉ា CEO នៃយានដ្ឋាន TCR បានលើកឡើងថា គាត់បង្កើតកម្មវិធីនិងសរសេរ app នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបបានសម្រេច គាត់សង្ឃឹមថា app ដែលគាត់បង្កើតនេះនឹងជួយសម្រួល ទៅដល់បងប្អូនខែប្រើប្រាស់ រថយន្តប្រចាំថ្ងៃ ឲ្យដឹងច្បាស់ពី app មួយនេះ មានអត្ថប្រយោជន៍ជាច្រើនដូចគាត់បានលើកឡើងខាងលើ ។
បើបងប្អូនចង់ដឹងច្បាស់ ពីអត្ថប្រយោជន៍នៃ app គ្រាន់តែដោនឡូត ហើយបំពេញ បញ្ចូលលេខទូរសព្ទ ស៊េរីរថយន្តរបស់ បងប្អូននិងអាចដឹងពី ប្រយោជន៍នៃ app TCR Auto garage។
លោកអ្នកនឹងទទួលបានព័ត៌មានសម្បូរបែប។ មុននិងបញ្ចប់កម្មវិធី លោក ចាន់ណារ៉ា បានផ្តល់នូវមហាសំណាងជូនដល់អតិថិជនដែលបង្វិលចំផ្នែកនៃរង្វាន់ជាច្រើនបែប ច្រើននាក់ជាពិសេសជាងនេះទៅទៀត ឃើញថាវត្តមាន លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ ក៏មានសំណាងធំដែរគឺទទួលបានការបម្រើសេវាកម្មដូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ ហ្រ្វីៗ ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង