លើកកម្ពស់ប្រតិបត្តិការឌីជីថលនៃអាជីវកម្មរបស់អ្នកជាមួយសេវាអុីនធឺណិតកម្រិតខ្ពស់ពី TODAY Internet។

នៅក្នុងពិភពអាជីវកម្មដែលមានការប្រកួតប្រជែងខ្លាំង ការភ្ជាប់សេវាអុីនធឺណិតដែលអាចទុក ចិត្តបាន និងល្បឿនលឿនគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យរបស់ខ្លួន។ ដោយទទួល ស្គាល់ពីតម្រូវការនេះក្រុមហ៊ុន TODAY Internet បានបង្កើតនូវកញ្ចប់សេវាកម្ម អុីនធឺណិតកម្រិតខ្ពស់ជាច្រើនជម្រើសក្នុងការជួយជម្រុញសង្វាក់ផលិតកម្មរបស់អាជីវកម្មនីមួយៗអោយដំណើរការរលូនដែលមានដូចជា TODAY CORP, TODAY BIZ, TODAY xFAST, Dark Fiber និង Layer 2 VPN ។

  • TODAY CORP គឺជាដំណោះស្រាយសម្រាប់សហគ្រាសខ្នាតធំដែលមានតម្រូវការកម្រិតបញ្ជូនល្បឿនពេញលេញ (One to One Internet)។
  • TODAY BIZ ត្រូវបានរចនាឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលពឹងផ្អែកលើការតភ្ជាប់អុីនធឺណិតលឿន និងអាចទុកចិត្តបាន។
  • TODAY xFAST គឺជាដំណើរការនៃសេវាអុីនធឺណិតឥតដែនកំណត់ជាមួយនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកច្រើន។ នេះគឺជាដំណោះស្រាយបណ្តាញលឿនបំផុត សុវត្ថិភាពបំផុត និងពេញនិយមនៅក្នុងសហគ្រាសភាគច្រើន។
  • TODAY Dark Fiber រចនាឡើងសម្រាប់អាជីវកម្មដែលទាមទារកម្រិតបញ្ជូនខ្ពស់ ការតភ្ជាប់ដែលមានសុវត្ថិភាព និងដាច់ដោយឡែកពីគ្នាពីបណ្តាញផ្សេងទៀត។
  • TODAY VPN អនុញ្ញាតឱ្យអ្នកគ្រប់គ្រងការតភ្ជាប់ពីចំណុចមួយទៅចំណុចមួយ និងពីចំណុចមួយទៅចំណុចច្រើន ដែលផ្តល់ឱ្យអ្នកនូវសមត្ថភាពក្នុងការទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានរវាងទីតាំងមួយ ឬច្រើន។  ក្រុមហ៊ុន TODAY Internet មានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវសេវាកម្មអុីនធឺណិត កម្រិតខ្ពស់នេះដល់អាជីវកម្មដែលកំពុងស្វែងរកការពង្រឹងសមត្ថភាពតភ្ជាប់ និងលើកកម្ពស់ ប្រតិបត្តិការឌីជីថលរបស់ពួកគេ។ យើងជឿជាក់ថាការតភ្ជាប់អុីនធឺណិតល្បឿនលឿន និងគួរឱ្យទុកចិត្តគឺជាឆ្អឹងខ្នងនៃភាពជោគជ័យនៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅ វិញទៅមកនាពេលបច្ចុប្បន្ននេះ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។  សម្រួលដោយ  ទៀង  បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង