ប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រទី២៨ ខែកក្កដា បានព្យួរកអ្នកទោសស្រីម្នាក់ ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៨ ពីបទជួញដូរថ្នាំញៀនហេរ៉ូអ៊ីនចំនួន៣០ក្រាម ចូលប្រទេស ដោយនេះ។
ជាករណីដំបូងហើយ ដែលស្ត្រីត្រូវបានប្រហារជីវិត នៅក្នុងប្រទេសអាស៊ីមួយនេះ នារយៈពេលជិត២ទសវត្សរ៍ចុងក្រោយ។ ការិយាល័យគ្រឿងញៀនកណ្តាលរបស់ប្រទេសបាននិយាយថាៈ ស្ត្រីជនជាតិសិង្ហបុរីអាយុ ៤៥ ឆ្នាំឈ្មោះ Saridewi Djamani ត្រូវបានប្រហារជីវិតកាលពីថ្ងៃសុក្រ។ នាងគឺជាអ្នកទោសស្ត្រីដំបូងដែលត្រូវបានសម្លាប់ ចាប់តាំងពីស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានប្រហារជីវិតក្នុងឆ្នាំ២០០៤ ពីបទជួញដូរគ្រឿងញៀនដូចគ្នានេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Chiara Sangiorgio អ្នកឯកទេសលើកំណែទម្រង់ទោសប្រហារជីវិត ។ សម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានហៅការប្រហារជីវិតនេះថា “ខុសច្បាប់” ហើយនិយាយថា វាបង្ហាញពីការមិនយកចិត្តទុកដាក់ និងសោកនាដកម្មលើកង្វះខាតទាំងស្រុងនៃកំណែទម្រង់ទោសប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី។ អាជ្ញាធរសិង្ហបុរីនៅតែបន្តបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ គួរជម្រាបថាៈ ការសម្លាប់ Saridewi គឺជាការប្រហារជីវិតលើកទី១៥ហើយ ចាប់តាំងពីប្រទេសសិង្ហបុរី ។ បានចាប់ផ្តើមទោសប្រហារជីវិតឡើងវិញក្នុងខែមីនាឆ្នាំ២០២២ បន្ទាប់ពីការអនុវត្តទោសនេះត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩៕ សម្រួលដោយ ទៀង បុណ្ណរី