ឯកឧត្តម សាយ សំអាល់មានបក្រសាសន៍ថា៖ ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន គឺជាកិច្ចការអាទិ​ភា​ព​មួ​យរបស់ក្រសួងបរិស្ថាន

«ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន គឺ​ជា​កិច្ចការអាទិភាពមួយរបស់ក្រសួងបរិស្ថាន។ ជាក់ស្តែង ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ កា​រយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ ផ្ដល់គុណប្រយោជន៍ជាច្រើនដល់សហគមន៍​ជា​ពិ​សេសការលើកកម្ពស់ជីវភាពសហគមន៍ និងការផ្ដល់ជម្រើសមុខរ​បរ​ជូន​ប្រជា​សហ​គ​ម​ន៍​»។​ នេះជាការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើ​ញ​ជា​អ​ធិ​បតីភាពក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវ ក្នុងការរៀប​ចំផែ​ន​កា​រ​ជា​តិ​ស​ម្រា​ប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែ​មិ​ថុនា ឆ្នាំ២០២៣។  កិច្ចពិគ្រោះយោបល់នេះ ក៏មានការចូលរួមពីលោក សាដា អ៊ូម៉ា អា​ឡា​ម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោ​ក​ស្រីជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងស្ថាប័ន អង្គការដៃគូ ជាច្រើនរូបទៀត។  ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ទ​ទួ​ល​​បានជោគជ័យលុះត្រាតែប្រជាសហគមន៍​មូលដ្ឋានមានប្រភពចំ​ណូ​លជា​ប្រចាំ​និ​ង​មា​ន​ជី​វ​ភា​ពធូរធារ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការយកចិត្ត​ទុកដាក់ខ្ពស់លើការចិ​ញ្ចឹម​ឃ្មុំ​ជា​សហ​គមន៍ការធ្វើពិពិធកម្មផលិតផលពីឃ្មុំ និងកា​រធ្វើស្លាកយីហោផលិតផលពី​ឃ្មុំប្រ​ចាំ​ស​ហ​គមន៍ ដោយផ្តោតលើការសិក្សាថាតើដើមឈើប្រភេទណា ព្រៃប្រភេទណា ផ្កាប្រ​ភេ​ទ​ណា​ដែល ផ្ដល់ផលិតផលពីឃ្មុំ ជាពិសេសទឹកឃ្មុំ មានគុណភាពខ្ពស់និងទាក់ទាញ។ ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាឱសថ ប៉ុន្តែ​ទឹកឃ្មុំគួរតែត្រូវបាន​ចាត់​ជាអា​ហា​រ​ប្រ​ចាំថ្ងៃ ដើម្បីជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រា​ប់​កា​រ​លូ​ត​លា​ស់​នៃ​សា​រ​ពា​ង្គកាយ។  ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ផលិតផលពីឃ្មុំរបស់ខ្មែរ ត្រូ​វបំ​ពេញ​ត​ម្រូ​វ​កា​រ​ក្នុ​ងស្រុកផងនិងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ហើយដើម្បីសម្រេចបានគោលដៅនេះ មាន​ការងារជាអាទិភាព ៣ សំខាន់ គឺ៖ ទី១)ត្រូវធ្វើយ៉ាង​ណាឱ្យ​ការ​រៀប​ចំផែ​នកា​រ​ជា​តិ​ស​ម្រា​​ប់​កា​រចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការ​អភិរក្ស​ឃ្មុំព្រៃ​នៅក​ម្ពុ​ជា​ឱ្យ​ដំ​ណើ​រ​កា​រ​ទៅ​បា​​នរលូននិងនិរន្តភាព ទី២)ស្វែងរកទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ ទី៣)​ផ្សព្វ​ផ្សាយ​ពី​ផ​​​លិតផលទាំងនេះឱ្យបានទូលំទូលាយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង