ក្រុងកែបឆ្នាំនេះមិនធម្មតា ចូលឆ្នាំ៣ថ្ងៃនៅឆ្នេរសមុទ្រនឹងមានអ្វីប្លែកទាក់ភ្នែកអ្នកទេសចរ

កែប : បើទោះបីជាខេត្តកែប គឺជាខេត្តមួយដែលតូចជាងគេក៍ពិតមែន ប៉ុន្តែចំនួនមនុស្សដែលមកលេងកម្សាន្តមិនសូវជាចាញ់គេប៉ុន្មាននោះទេ នេះក៍ព្រោះតែអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ជាអាណាព្យាបាលដែលយកចិត្តទុកដាក់រៀបចំដើម្បីឲ្យមានសោភណ្ឌភាព ។ ថាតើឆ្នាំនេះ ក្រុង-ខេត្តកែប មានអ្វីប្លែកសម្រាប់ទាក់ភ្នែកភ្ញៀវទេសចរ ។  អភិបាលក្រុងកែប លោក ខេង យ័ន នៅថ្ងៃទី១០ មេសានេះ បានជូនដំណឹងថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ឱ្យមានភាពអធិកអធម សប្បាយរីករាយ ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តកែបនឹងរៀបចំសង្រ្កានឆ្នាំថ្មីរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានទេសចរណ៍ឆ្នេរលេងទឹកក្រុងកែប ដោយមានលេងល្បែងប្រជាប្រិយខ្មែរ រួមមាន ៖ ស្ដេចចង់ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង លោតបាវ ចាប់កូនខ្លែង ស្វាដណ្ដើមស្លឹកឈើ និងការរាំលេងកម្សាន្តជាដើម ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង