ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

សៀមរាប៖ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍​ព្រះអាទិត្យរះនៅ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុហ៍តារាជ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះសូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញ​មកទស្សនាព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង