ជ្រូកព្រៃមួយប្រភេទ ជាមូលហេតុនៃការបំផ្លាញបរិស្ថាន និងចម្លងជំងឺនៅ អាមេរិក

យោងតាមអ្នកជំនាញខាងសត្វព្រៃបានឲ្យដឹងថាសត្វជ្រូក “ Super Pig” ជាពូជមកពីប្រទេសកាណាដាកំពុងបំផ្លាញបរិស្ថាននៅក្នុងសហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សត្រូវដោះស្រាយបញ្ហាជាបន្ទាន់ ។   វេជ្ជបណ្ឌិត Ryan Brook នៅសាកលវិទ្យាល័យ Saskatchewan មានប្រសាសន៍ថា “ជ្រូកទាំងនេះគឺជាថនិកសត្វដែលឈ្លានពានសាហាវបំផុតនៅលើពិភពលោក វាជាកូនកាត់ជ្រូកព្រៃអឺរ៉ុប និងជ្រូកក្នុងស្រុក” ។   ជ្រូកពូជ “Super Pig” កំពុងបំផ្លាញដំណាំ បំផ្លាញបរិស្ថានធម្មជាតិ លុកលុយក្នុងទីក្រុង បំពុលទឹក និងចម្លងជំងឺទៅមនុស្ស សត្វ រុក្ខជាតិ ។ អ្នកដែលត្រូវបារម្ភពីផលប៉ះពាល់នៃជ្រូកនេះគឺមនុស្សហូបសាច់ និងរុក្ខជាតិដោយគ្មានការប្រុងប្រយ័ត្ននៅអាមេរិកខាងជើង ។  អ្នកចិញ្ចឹមជ្រូកព្រៃធ្វើការបង្កាត់គ្នាជាមួយជ្រូកស្រុកដើម្បីទទួលបានជ្រូក “Super Pig” ដែលមានសាច់កាន់តែច្រើន ផ្ទុយទៅវិញវាមិនមែនជារឿងល្អទេ​ បើជ្រូកព្រៃត្រូវបានប្រលែងចូលទៅក្នុងព្រៃនោះ ។ដោយឡែកឈ្មោះ Super Pig បានមកពីទំហំខ្លួននិងប្រាជ្ញាឆ្លាតវៃរបស់វា ជ្រូកប្រភេទនេះពូកែសម្របខ្លួននឹងអាកាសធាតុណាស់ថែមទាំងចេះកាយរូងក្នុងព្រិលដើម្បីរក្សាកម្ដៅខ្លួនទៀតផង ។ លោក Brook បន្តថា “ការកម្ចាត់ជ្រូកព្រៃ Super Pig ត្រូវធ្វើឡើងកាន់តែលឿនកាន់តែល្អ បើពឹងផ្អែកលើការប្រមាញ់បែបប្រពៃណីទៅមិនរួចជាមួយវាឡើយ”។  ដូច្នេះគាត់នឹងចាត់វិធានការតាមដានជ្រូកដោយ GPS ដែលនាំគាត់ទៅរកជ្រូកផ្សេងៗទៀត និងប្រើអន្ទាក់ធំៗទើបមានប្រសិទ្ធភាពព្រោះលោក Brook ធ្លាប់គេណែនាំឲ្យដកជ្រូកទាំងអស់ចេញកុំឲ្យសល់សូម្បីតែមួយ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង